​អភិបាលខេត្ត​អំពាវ​នា​ឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ពី​គ្រោះធម្មជាតិ​

961
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​កិ​ត្ត​យស​សាខា​កាកបាទក្រហម​ខេត្ត និង​លោកស្រី ចឹក ហេង ប្រធាន​សាខា​កាក បាទ​ក្រហម​ខេត្ត​រួមទាំង​សមាជិក​សមាជិការ ក្រុមការងារ​ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ចំនួន​៥៥​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​។​ប្រជា​ទាំងនោះ ស្ថិតនៅ​វត្ត​មរតក​តេ​ជោ​បុរី​ស្វា​រៈ ក្នុងភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​បាន​ថ្លែងថា​”​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ពី​បញ្ហា​គ្រោះធម្មជាតិ ផ្សេងៗ​ដែល​អាច​បង្ក​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​ហើយក៏​អាចឈាន​ទៅដល់​ការបាត់បង់​អាយុជីវិត​ផងដែរ​”​។​ក្នុងនាម​លោក​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ទោះបីជា​មានការ​រ​មមាញឹក​យ៉ាងណាក៏ដោយ​ក៏​លោក​មិនដែល​ភ្លេច​នូវ​រាល់​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ឡើយ​។​គឺថា​ទីណា​ដែលមាន​ប្រជាពលរដ្ឋ​ជួប​ទុក្ខលំបាក​ទីនោះ និង​មាន​វត្តមាន​កាកបាទក្រហម​នៅ​ទី​នោះដែរ ដោយ​តាម​ជួយ​រំ​លែ​ក្ខ​នូវ​ទុក្ខលំបាក ដែល​បងប្អូន​ប្រជាពលរដ្ឋ​ជួបប្រទះ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​បក្ខពួក​ឡើយ​។

បើទោះបីជា​អំណោយ​ដែល​ត្រូវ​យកមក​ចែកជូន​នៅពេលនេះ​មាន​តិចតួចស្តួចស្តើង​ក៏ពិតមែន​តែ​វា​ក៏​អាចជួយ​ដោះស្រាយ​នៅ​ទុក្ខលំបាក​របស់​បងប្អូន​បាន​មួយគ្រា​ផងដែរ​។​ប្រជាពលរដ្ឋ​ទាំង ៥៥​គ្រួសារ បានទទួល​រង​នូវ​បាតុភូតធម្មជាតិ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៨ កន្លងទៅនេះ​។ អំណោយ​ដែល ចែក​ជួន​រួមមាន​៖ មួយ​គ្រួសារ​ទទួលបាន ទឹក​ស៊ី​អី​វ​១​យួរ ត្រីខ​១​យួរ តង់​១ អង្ករ​១​បេ ថវិកា​១០​ម៉ឺន​រៀល​៕S/

​អភិបាលខេត្ត​អំពាវ​នា​ឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ពី​គ្រោះធម្មជាតិ​