​អភិបាលរងក្រុង​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្សារឆ្នាំង​

304
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំង​/​ដើម្បីឱ្យ​ក្រុង​កំពង់ឆ្នាំង​ជាទី​ក្រុង​ស្អាត​មាន​សណ្តាប់ធ្នាប់​ល្អ​លោក​អភិបាលរងក្រុង​កំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៩​បាន​ដឹកនាំ​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ និង កម្លាំង​នគរបាល​ខេត្ត​បាន​ចុះ រៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្សារឆ្នាំង និង តាម​ដងផ្លូវ​ទៅ​ផ្សារ​ក្រោម ។​

​លោក​បេ​សា​រ៉ុ​ម​អភិបាលរងក្រុង​កំពង់ឆ្នាំង​បានឱ្យដឹងថា​ដើម្បី​ធានាបាន​នូវ​សោភ័ណភាព​របស់​ក្រុង​កំពង់ឆ្នាំង​ឱ្យ​សក្តិ​ស​ម្យ​ជា​បេក្ខភាព​ទីក្រុង​ស្អាត​ក្នុងការ​ប្រកួតប្រជែង ទីក្រុង​ស្អាត​លំដាប់ថ្នាក់​អាស៊ាន នោះអាជ្ញាធរ​ក្រុង​ដឹកនាំ​ដោយ​លោក​យិន សា​វ៉េ​ន ជា​អភិបាលក្រុង បាន​យកចិត្តទុកដាក់​បំផុត អំពី អនាម័យ បរិស្ថាន សោភ័ណភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​ភូមិសាស្ត្រ​នៃ​ក្រុង​កំពង់ឆ្នាំង ។​

​លោក​អភិបាលរងក្រុង​កំពង់ឆ្នាំង​បានឱ្យដឹង​ទៀតថា​កន្លង​មក​ដើម្បី​កែប្រែ​នូវ​សោភ័ណភាព​អាជ្ញាធរ​ក្រុង​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារឆ្នាំង​អោយមានរ​របៀបរៀបរយ​ល្អ​ដូចជា​សាងសង់​ឃ្លប់​និង​ដំបូល​ផ្នែក​ខាងមុខ​ផ្សារ​ជាដើម ដោយ​មិន​អនុ​ញ្ញា​ត្ត​អោយ​អាជីវក​ដែល​លក់​នៅ​ផ្នែក​ខាងមុខ​ផ្សារ​នេះ ជួសជុល ឬ ធ្វើ​អ្វី​បន្ថែម​ខុសពី​លក្ខ​ណ្ឌ​ដើម​ដែល​អាជ្ញាធរ​បាន​អនុ​ញ្ញា​ត្ត​នោះឡើយ​។​

ចំពោះ​ការរៀបចំ​សណ្តាប់ធ្នាប់​សម្រាប់​បងប្អូន​លក់​តាម​ចិញ្ចើមផ្លូវ​នាពេល​ព្រឹក គឺ​អាជ្ញាធរ​មិន​អនុញ្ញាតអោយ​លក់​លើ​ការ៉ូឡា​នោះទេ ដោយ​ទុក​ចិញ្ចើម​ផ្លូ​នេះ​អោយ​អ្នក​ថ្មើ​ជើង​ដើរ ។

​លោក​អភិបាលរងក្រុង​បានបញ្ជាក់​ទៀតថា កន្លងមក​អាជ្ញាធរ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជាប្រចាំ ប៉ុន្តែ​បងប្អូន​អាជីវករ​ខ្លះ​នៅ​មិនទាន់​យល់​ហើយ​បន្ត​លក់ដូរ​មកលើ​ការ៉ូឡា​ដដែល​ធ្វើអោយមាន​ការកកស្ទះ​ការធ្វើ​ចរាចរណ៍​នៅ​ចំណុច​ពី​ក្លោងទ្វារវត្ត​យាយ​ទេព​។​

ចំពោះ​អាជីវក​នៅក្នុង​ផ្សារឆ្នាំង​មួយចំនួន​តូច​បានធ្វើ​តូប​ខុសពី​លំនាំ​ដើម​ដែល​អាជ្ញាធរ​បានកំណត់​នាពេលនេះ​អាជ្ញាធរ​តម្រូវអោយ​ពួកគាត់​បញ្ឈប់​សកម្មភាព និង រុះរើ​តូប​ដែល​ធ្វើ​ខុសពី​លំនាំ​ដើម​ចេញ ។​

​លោក​បេ​សា​រ៉ុ​ម​បាន​អំពាវនាវ​ឱ្យ​អាជីវក​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ជាមួយ​អាជ្ញាធរ​ក្រុង​សំដៅ​ធ្វើយ៉ាងណា​អោយ​ក្រុង​កំពង់​ង​ឆ្នាំង ក្លាយជា​ទីក្រុង​ដែល​ពោរពេញ​ដោយ បរិស្ថាន​បៃតង មាន​សណ្តាប់ធ្នាប់​ល្អ គ្មាន​សំរាម ប្រកបដោយ​សោភ័ណ​ភាពល្អ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មកលេង​កម្សាន្ត ៕S/​

#