​អភិបាលរង​ខេត្ត​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះសួរសុខទុក្ខ​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​

430
ចែករម្លែក
  • 242
    Shares

​ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ជា​ការលើក​កម្លាំងចិត្ត​និង​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជនរងគ្រោះ​ចំនួន​៤​គ្រួសារ ដែល​ភ្លើង​ឆេះ​ផ្ទះ​នោះ ស្ត្រី​ជា​អភិបាលរង​ខេត្តមណ្ឌលគិរី​លោកស្រី​វិ​ន ស៊ី​ធួន បាន​ដឹកនាំ​មន្ត្រីរាជការ​ជា​ស្ត្រី​ចុះទៅ​គោលដៅ​រងគ្រោះ​នៅ​ព្រឹក​ថ្ងៃទី​២០​មិនា​ឆ្នាំ​២០១៩​។​

​ក្នុងការ​ចុះសួរសុខទុក្ខ​នោះដែរ លោកស្រី វិ​ន ស៊ី​ធួន អភិបាលរង​ខេត្ត រួមទាំង​ថ្នាក់ដឹកនាំ​ដែលជា​ស្ត្រី​ទាំងអស់ បាន​ចូលរួម​សោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ក្រុមគ្រួសារ​សព និង​គ្រួសារ​រងគ្រោះ​ដែល​បាន​បាត​បង់​កូន​និង​ក្មួយ​ស្រី​ជាទី​ស្រលាញ់ រួមទាំង​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​។

​អភិបាលរង​ខេត្ត​ដដែល បញ្ជាក់ថា ថវិកា​ដែល​បានផ្តល់​ជូន​ដល់​គ្រួសារ​សព និង​គ្រួសារ​រងគ្រោះ​នាពេលនេះ គឺជា​ការចូលរួម​វិភាគទាន​របស់​ថ្នាក់ដឹកនាំ ដែលជា​ស្ត្រី ក្នុង​មន្ទីរ​ស្ថាប័ន ដើម្បី​ដោះស្រាយបាន​មួយ​រយៈពេល​តែប៉ុណ្ណោះ​។

ក្នុងនោះ គ្រួសារ​សព ទទួលបាន​ថវិកា​៣៨​ម៉ឺន​រៀល គ្រួសារ​មាន​ផ្ទៃពោះ ទទួល​ថវិកា​៣៥​ម៉ឺន​រៀល និង​ពីរ​គ្រួសារ​ទៀត ទទួលបាន​ថវិកា​២៥​ម៉ឺន​រៀល​។ ដោយឡែក សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏បានផ្តល់​សំលៀកបំពាក់​ចំនួន​២៥​សម្រាប ជូន​ដល់​គ្រួសារ​រងគ្រោះ​ចំនួន​៤​គ្រួសារ​ផងដែរ​៕S/