​អភិបាលរង​បាន​បង្ហាញថា​ការស្ទង់មតិ​ជា​ព័ត៌មាន​តែមួយ​ផ្នែក​មិនទាន់​ពេញលេញ

371
ចែករម្លែក
  • 2
    Shares

ដោយ​បាយ័ន​/​សៀមរាប​: លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប បាន​លើកឡើងថា ការស្ទង់មតិ​នេះ ជា​ព័ត៌មាន​តែមួយ​ផ្នែក ដែល​មិនទាន់​ពេញលេញ និង​មិនបាន​ឆ្លុះបញ្ចាំង​ឲ្យ​បាន​អស់ ពី​ការខិតខំ​យកចិត្តទុកដាក់​ប្រឹងប្រែង ផ្សព្វផ្សាយ​អំពី​ដំណឹង​ជ្រើសរើស​ការងារ ដែល​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន បានប្រកាស​បិទ​ផ្សាយ​នៅតាម​មូលដ្ឋាន​នោះទេ ។

​លោក​បានលើកឡើង​បែបនេះ នៅក្នុង​ឱកាស​បើក​វេទិកា​កិច្ចសន្ទនា​គោលនយោបាយ ស្តីពី​យុវជន​និង​ការងារ​ព័ត៌មាន នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩​នេះ ដែល​រៀបចំឡើង​ដោយ វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ នៅ​សាលា​ខេត្តសៀមរាប​។​

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​ទៀតថា សូម្បីតែ​លទ្ធផល​នៃ​ការស្រាវជ្រាវ ក៏​បង្ហាញ​ឲ្យ​ឃើញថា យុវជន​មួយចំនួន​នៅពេលដែល​ទៅ​សួរ​ព័ត៌មាន​អំពី​ការជ្រើសរើស​និង​ស្វែងរក​ការងារ​នៅតាម​សាលាឃុំ សាលាស្រុក​ពួកគាត់​ចាប់អារម្មណ៍​។​តែ​ប្រាក់​បៀរ​វត្ស​និង​តួនាទី​តែ​ការងារ​តូចតាច​គាត់​មិន​មក​ដាក់ពាក្យ​ឡើយ​។​

សូមបញ្ជាក់ថា ក្នុង​បទ​បង្ហាញ​នៃ​វេទិកា​នេះ បាន​លើក យក ល​ទ្ឋ​ផល​នៃ​ការស្រាវជ្រាវ​រយៈពេល​ពី​រ​ខែ គឺ​ខែកុម្ភៈ​និង​ខែមីនា​ឆ្នាំ​២០១៩​របស់​ក្រុមយុវជន​ខេត្តសៀមរាប​តាមរយៈ​ការស្ទង់មតិ​ពី​យុវជន​ចំនួន​១៣៤​នាក់​នៅ​ខេត្តសៀមរាប គឺមាន​យុវជន​ចំនួន​តែ​៤៩​នាក់​ប៉ុណ្ណោះ​។​ដែលថា​បានដឹង​ពី​កន្លែង​ផ្តល់ព័ត៌មាន ការងារ​និង​មាន​យុវជន​ច្រើន​លើសលប់​ទទួលបាន​ព័ត៌មាន​អំពី​ការងារ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​និង​មិត្តភក្តិ​។​ក្នុងចំណោម​យុវជន​ចំនួន​១៣៤​នាក់​ដដែល​នោះ​មាន​យុវជន​ចំនួន​១០១​នាក់​មិន​ធ្លាប់បាន​ចូលរួម​ជជែក​និង​ពិភាក្សា​អំពី​គោលនយោបាយ​នានា​ទាក់ទង​ទៅនឹង​យុវជន​និង​ការងារ​៕S/

​រូបភាព​: អភិបាលរង​បាន បង្ហាញថា ការស្ទង់មតិ​ជា​ព័ត៌មាន​តែមួយ​ផ្នែក ដែល​មិនទាន់​ពេញលេញ ប៉ុន្តែ​គួរ​ស្វែងរក​បន្ថែម​នូវ​ធាតុ​ចូល ដែល​ផ្តល់​ដោយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ ៕​បាយ័ន​