​អភិបាលស្រុក​កំពង់លែង​ចុះសួរសុខទុក្ខ​ក្រុម​វិស្វកម្ម​ធ្វើ​ផ្លូវ​

55
ចែករម្លែក

ដោយ​:​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​អភិបាលស្រុក​កំពង់លែង​បាន​ដឹកនាំ​ក្រុមការងារ​ចុះសាកសួរ​សុខទុក្ខ​ក្រុម​គ្រឿងចក្រ​ធ្វើ​ផ្លូវ​ពី ឃុំ​ច្រ​ណូ​ក​ទៅ ឃុំ​ផ្លូវ​ទូក​ប្រវែង​ជាង​២២​គីឡូម៉ែត្រ​នៅ​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង ។​ការចុះ​សាកសួ​សុខ​ទុក​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​។​

​លោក​សំ​ចាន់ថន​អភិបាលស្រុក​កំពង់លែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បានឱ្យដឹងថា​ការចុះ​សួរសុខទុក្ខ​និង​សំណេះសំណាល​នេះ​មាន​ក្រុម​គ្រឿងចក្រ​ចំនួន​ពី​ក្រុម​គឺៈ​១.​ក្រុម​គ្រឿងចក្រ​ស្ថាបនា​ផ្លូវ​នៃ​ព្រះបរមរាជវាំង​(​សម្តេចឪ​)​។​២.​ក្រុម​គ្រឿងចក្រ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​ការចុះ​សួរសុខទុក្ខ​នេះ​គឺធ្វើឡើង​ស្របពេល​ដែល​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ទទួលបាន​សុខសន្តិភាព​និង​មានការ​អភិវឌ្ឍ​រហូត​មកដល់​សព្វថ្ងៃនេះ​។


​ក្នុងឱកាស​សួរសុខទុក្ខ​និង​សំណេះសំណាល​ពេលនោះ​លោក​អភិបាលស្រុក​បាន​នាំនូវ​គ្រឿង​ភេសជ្ជៈ​ជូន​ដល់​ក្រុម​ទាំងពីរ​រួមមានៈ​ទឹកបរិសុទ្ធ​កម្ពុជា​,​ទឹក​ផ្លែឈើ​,​ស្រា​បៀរ​,​និង​ក្រុមប្រឹក្សាឃុំ​ផ្លូវ​ទូក​មាន​ទទួល​ទា ន​នំ​បាញ់ហយ​រួម​និង​ភេសជ្ជៈ​មួយ ចំនួន​ទៀតផង ៕​S/