​អភិបាលស្រុក​រវៀង​នាំយក​ថវិកា​ជូន​គ្រួសារ​ដែលមាន​ទុក្ខលំបាក​

360
ចែករម្លែក
  • 9
    Shares

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​លោក​ហោ​ប៊ុនហួរ​អភិបាលស្រុក​រវៀង​ខេត្តព្រះវិហារ​បាន​ដឹកនាំ​ក្រុមការងារ​ស្រុក ស​.​ស​.​យ​.​ក ការិយាល័យ​អប់រំ​ស្រុក លោកគ្រូ​អ្នកគ្រូ វិទ្យាល័យ ហ៊ុន សែន រវៀង​។​

យុវជន​កាកបាទក្រហម យុវជន​កាយ​រិ​ទ្ធិ យុវជន ស​.​ស​.​យ​.​ក នៃ​វិទ្យាល័យ ហ៊ុន សែន​រវៀង​។​ក្នុងនោះ​មាន​មន្ត្រីក្រោមឱវាទ​បាន​ទៅ​ចូលរួម​រំលែក​មរណៈទុក្ខ​គ្រួសារ​ក្រីក្រ​និង​សព​យុវជន​ឈ្មោះ​ផុន​ណុប​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ខ្នារ​ឃុំ​រតនៈ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​។

​លោក​អភិបាលស្រុក​រួមជាមួយ​ក្រុមការងារ​ទាំងអស់​បាន​ចូល​បច្ច័យ​បុណ្យសព​សរុប​រួម ៤៦០.០០០ រៀល​។​បន្ទាប់ពី​នោះមក​លោក​អភិបាលស្រុក​ក៏បាន​ដឹកនាំ​ក្រុមការងារ​ដដែល​បន្តទៅ​ចូលរួម​រំលែក​មរណៈទុក្ខ​គ្រួសារ​សព​យុវជន​ឈ្មោះ ជឿន ឆៃ​យ៉ា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​ឫស្សីស្រុក ឃុំ​រួសរាន់ ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។

​លោក​អភិបាល​រួម​និង​ក្រុមការងារ​ទាំងអស់​ក៏បាន​ចូល​បច្ច័យ​បុណ្យសព​ដែលមាន​ថវិកា​សរុប ៧១៥.០០០​រៀល​។​បន្ទាប់ពីនោះ​មកទៀត​លោក​អភិបាល​និង​ក្រុមការងារ​ទាំងអស់​ក៏បាន​បន្តទៅ​ចូលរួម​រំលែក​មរណៈទុក្ខ​គ្រួសារ​សព​យុវជន​ឈ្មោះ​ឈី​វ​ហាក់​រ័ត្ន​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ស្លាប់​ដោយសារ​ខ្យល់គ​រស់នៅ​ភូមិ​ត្នោត​ម្លូ​ឃុំ​របៀប​៕S/