​អភិបាល​ខេត្តកំពត​៖​កុំ​ទាន់​ប្រញាប់​ល​ក់ដីនា​ដំណាក់កាល​នេះ​

1342
ចែករម្លែក
  • 76
    Shares

ដោយៈ​បូកគោ​/​កំ​ពតៈ​”​ការប្រញាប់​ប្រញាល់​លក់​ដី​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត​នា​ដំណាក់កាល​នេះ ម្ចាស់​អចលនទ្រព្យ​នឹងមិន​អាច​គេច​ផុតពី​ការ​ស្តាយក្រោយ​ឡើយ​”​។ នេះ​ជា​ប្រសាសន៍​ផ្តាំផ្ញើ​របស់​ថ្នាក់ដឹកនាំ​ខេត្តកំពត​ដែល​បាន​បញ្ចេញ​ឱ្យដឹង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​

នាឱកាស​ជួប​សំណេះសំណាល​ជាមួយ​បុគ្គលិក​សិក្សា​មកពី​សាលា​នានា​ទូទាំង​ស្រុក​ទឹកឈូ និង​លោកគ្រូ អ្នកគ្រូ​នៃ​សាលា​គរុ​កោសល្ល និង​វិ​ក្រឹ​ត​ការ នៅ​សាលប្រជុំ​របស់​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​លោកគ្រូ អ្នកគ្រូ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​ដីធ្លី​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត​គួរ​រក្សា​ទុកឱ្យ​បានយូរ​ជាង​នេះ​។

ការប្រញាប់​ប្រញាល់​លក់​នា​ដំណាក់កាល​នេះ ម្ចាស់​អចលនទ្រព្យ​នឹងមិន​អាច​គេច​ផុតពី​ការ​ស្តាយក្រោយ​ឡើយ ខណៈដែល​ខេត្តកំពត​កំពុង​អភិវឌ្ឍ​យ៉ាង​សស្រោកសស្រាំ​ដូច​បច្ចុប្បន្ន​។​

លោក​អភិបាលខេត្ត​បាន​បន្តថា​ដោយ​អនុវត្តតាម​គោលការណ៍​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ខេត្តកំពត​នឹងមាន​ការប្រែប្រួល​មុខមាត់​តាមរយៈ​ការអភិវឌ្ឍ​ក្រុង ក៏ដូចជា​ការបង្កើន​ភា​ព​ទាក់ទាញ​ដែល​ធ្វើឱ្យ​ខេត្ត​នេះ​កាន់តែ​លេចធ្លោ​ឡើង​។ បច្ចុប្បន្ន​តម្លៃ​ដី​នៅ​តំបន់​ក្នុង​ក្រុង និង​ជាយក្រុង​បាន​កើនឡើង​ឥ​ឈប់ឈរ ស្រប​ពេលដែល​អ្នកវិនិយោគ​សម្រុកចូល​មកជា​បន្ត​បន្ទាប់​។

​លោក​ជាវ តា​យ បាន​ផ្តាំផ្ញើ​ផងដែរ​ថា​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ដែលមាន​ដីធ្លី​ក្នុងស្រុក​ទឹកឈូ​ក៏​ដូចគ្នា​ដែរ សូម​កុំអាល​ប្រញាប់ប្រញាល់​លក់​ដើម្បី​ជៀសវាង​នូវ​ពាក្យ​ថា​ស្តាយ​។ មិនយូរ​ទៀត​ទេ ឃុំ​ចំនួន​ប្រាំ​របស់​ស្រុក​ទឹកឈូ​នឹងត្រូវ​កាត់​បញ្ចូលមក​ក្រុង​កំពត​ដែល​ធ្វើឱ្យ​ដីស្រែ​ជា​ដី​ក្រុង ហើយ​កាន់តែ​កើន​តម្លៃ​ថែមទៀត​។
លោក​អភិបាលខេត្ត​ក៏បាន​បង្ហើប​ឱ្យដឹង​ផងដែរ​ថា​តទៅ​រដ្ឋបាល​ខេត្តកំពត​នឹង​បង្កើត​ឆ្នេរ​ខ្សាច់​កម្សាន្ដ​ដ៏​ធំ ហើយ​ស្រស់ស្អាត​ដែល​អាច​ទាក់ទាញ​បរិមាណ​ភ្ញៀវ​ឱ្យមក​សម្រាកលម្ហែ​មាន​ចំនួន​ច្រើនជាង​មុន​។ ពេលនោះ​ដី​ក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​ពិតជា​កើន​តម្លៃ​ក្នុង​កម្រិត​មួយ​ដែល​បងប្អូន​មិនអាច​ទស្សន៍ទាយ​បាន​៕S/

​អភិបាល​ខេត្តកំពត​៖​កុំ​ទាន់​ប្រញាប់​ល​ក់ដីនា​ដំណាក់កាល​នេះ