​អភិបាល​ថ្មី​នៃ​ខេត្តព្រះវិហារ​បានប្រកាស​ចូលកាន់​មុខតំណែង​

497
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​រដ្ឋបាលខេត្ត​បានរៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាលខេត្ត​ព្រះវិហារ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​ពិធី​នេះ​ដោយមាន​ការចូលរួម​ពី​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត​រដ្ឋលេខាធិការ​អនុរដ្ឋលេខាធិកា​ប្រតិភូ​ក្រសួងមហាផ្ទៃ​លោក​លោកស្រី​ក្នុង​ស្ថាន​ប័ន​ខេត្ត​ជាច្រើនរូប​។​

សម្តេច​ក្រឡាហោម​បាន​ថ្លែង​កោត​ស​សើរ​ពី​ការរីកចម្រើន​របស់​ខេត្តព្រះវិហារ​និង​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​ពង្រឹង​សន្តិភាព​ស្ថិរភាព​នយោបាយ​និង​សន្តិសុខ​សង្គម​តាមរយះ​ការការពារ​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជណាចក្រ​កម្ពុជា​។​ការទប់ស្កាត់​ជន​អគតិ​ដែល​បង្ក​ឱ្យ​អសន្តិសុខ​សុវត្ថិភាព​សង្គមជាតិ​ត្រូវ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​បទល្មើស​ព្រំដែន​គ្រប់​ប្រភេទ​។​

​បន្ត​ពង្រឹង​ការការពារ​ធនធានធម្មជាតិ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត​និង​ការងារ​ជម្រុញ​កម្មវិធី​វិម​ជ្ឍ​ការ​និង​វិសហមជ្ឈការ​នៃ​គោលនយោបាយ​ចតុកោណ ដំណាក់កាល​ទី​៤ អណ​ត្តិ​ទី​០៦​នេះ ផងដែរ​។​បន្ថែម​ពីនេះ​សម្តេច​ក្រឡាហោម​បានស្នើ​ឲ្យ​ក្រុមប្រឹក្សា​ខេត្ត​គណៈ​អភិបាលខេត្ត​និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ត្រូវមាន​សាមគ្គីភាព សហការ ល្អ​នឹង​ក្នុង​គោលដៅ​ប្រសិទ្ធភាព​ការងារ​ក្នុង​រដ្ឋបាលខេត្ត ក្នុងន័យ​បម្រើសេវា​សាធារណ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើ​បន្ថែមទៀត ។​

​សូម​រំលឹក​ដែរ​ថា លោក​ប្រាក់​សុវណ្ណ ត្រូវ​តែង តាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ ជំនួស​លោក អ៊ុន ចាន់​ដា ដែល​ត្រាវ​ផ្ទេរ​ភារកិច្ច ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​៕S/​