​អភិបាល​រាជធានី​ផ្តល់​អំណោយ​ជូន​កម្មករ​ស៊ីក្លូ​ជាង​៣០០​នាក់​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

119
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​បានផ្តល់​អំណោយ​ជូន​បងប្អូន​កម្មករ​ស៊ីក្លូ​ជាង​៣០០​នាក់​ដើម្បីឱ្យ​បងប្អូន​បាន​ទៅ​វត្ត​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណីជាតិ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​ពិធី​នេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៩​នៅក្នុង​សាលា​រាជធានី​ក្រោម​អធិបតីភាព​លោក​ឃួ​ង​ស្រេង​និង​មានការ​ចូលរួម​ពី​មន្ត្រីក្រោមឱវាទ​មួយចំនួនទៀត​។​

​ក្នុងឱកាស​នោះ​លោក​ឃួ​ង​ស្រេង​បាន​មានប្រសាសន៍​លើកឡើងថា​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​ដោយឡែក​សម្រាប់​បងប្អូន​កម្មករ​ស៊ី​កូ​សម្តេច​តេ​ជោ​ក៏បាន​សម្រេច​បង្កើតឱ្យមាន​ជា​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​។​ដែលជា​ផ្នែក​មួយ​ក្នុងការ​ចូលរួម​អនុវត្ត​ប្រព​ន្ធ័​គាំពារ​សង្គម​និង​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​ក្នុងចំណោម​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ចំនួន​ជាង​៣០០​នាក់​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​។
នៅ​រសៀល​នោះ​បងប្អូន​ស៊ីក្លូ​ចំនួន​៣១៦​នាក់​បានទទួល​អំណោយ​ពីស​ម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​អាវយឺត​៥​អាវ​មី​៥​កញ្ចប់​តែ​៥​កញ្ចប​ទឹកដោះគោ​២​កំប៉ុង​ស្ករស​១​គីឡូ​ត្រីខ​២​កំប៉ុង​ទឹកក្រូច​៤​កំប៉ុង​។​ស្រា​ក់បាយ​១​ស្រាក់​សាប៊ូ​កន្លះ​គីឡូ​១​កញ្ចប់​នំ​ប៉ុង​១​ដើម​ទឹក​សុទ្ធ​បរិភោគ​១​ដប​និង​ថវិកា​ចំនួន​១១​ម៉ឺន​រៀល​ដើម្បីអោយ​បងប្អូន​បាន​ទៅ​វត្ត​ធ្វើ​បុណ្យទាន​តាម​ប្រពៃណីជាតិ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផងដែរ​៕S/​