​អភិបាល​រាជធានី​ភ្នំពេញ​ទទួល​ម៉ាស់​ចំនួន​១០​ម៉ឺន​ពី​ក្រុម​កសិកម្ម​តឹង​យ៉ុង​

158
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ចំពោះ​លោក លឹម​ឃាង​ប្រធាន​ក្រុម​កសិកម្ម​តឹង​យ៉ុង​ដែល​បាល​ផ្ដល់​ម៉ាស់​ចំនួន​១០​ម៉ឺន​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាពេលនេះ​។​លោក​រក្សា​ម៉ាស់​នេះ​ទុក​សម្រាប់​ចែក​យកទៅ​ប្រើប្រាស់​សម្រាប់​ការពារ​មេរោគ​ឆ្លង នៅ​តំបន់​ណា​ដែល​សង្ស័យថា​មាន​ជំងឺ​ឬ​មេរោគ​ឆ្លង ដូចជា​ជំងឺ​ផ្តាសាយ​ជាដើម​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍​ដូច្នេះ ក្រោយពី​ក្រុមហ៊ុន​ផលិត​ម៉ាស់ ក្នុងស្រុក ប្រគល់​ម៉ាស់​ចំនួន​១០​ម៉ឺន មក​សាលា​រាជធានី​ភ្នំពេញ​សម្រាប់​ចែកជូន​ដល់​សាធារណៈជន កាលពី​រសៀល​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២០​នៅ​សាលា​រាជធានី​ភ្នំពេញ​។​លោក​អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​“​ម៉ាស​ទាំងនេះ​រក្សាទុក​សិន​គឺ​ពិនិត្យមើល​ទៅតាម​លទ្ធភាព​ថា​តើ​កន្លែង​នោះ​មាន​រាលដាល​មេរោគ​ឬក៏​អត់ ហើយ​ម៉ាស​នេះ គឺ​ចែក​ឱ្យទៅ​តំបន់​មាន​ជំងឺ​សំរាប់​ការពារ​ខ្លួន​ពី​ជំងឺ​”​។​

លោក​ឃួ​ង​ស្រេង​បានលើកឡើង​ថា​ម៉ាស​’​នេះ​ក៏​អាចជួយ​ទៅដល់​តំបន់​ណា​ដែលមាន​ការសង្ស័យ​មាន​ជំងឺឆ្លង​covid19​នៅ​ខេត្តសៀមរាប​ជាដើម​ហើយ​និង​មានការ​ពិគ្រោះ​យោបល់​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ថា គួរ​ចែក​ទៅ​ផ្នែក​ណាខ្លះ​។​
ជាមួយគ្នា​លោក​អភិបាល​រាជធានី​ភ្នំពេញ​ថ្លែងថា​៖​រដ្ឋបាល​រាជធានី​និង​មាន​វិធានការ​ចំពោះ​អ្នកណា​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ដែល​ធ្វើឱ្យមាន​ចលាចល​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​ទូទាំងប្រទេស​។​លោក​ឃួ​ង​ស្រេង​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ប្រុងប្រយ័ត្ន​នឹង​ការពារ​ទប់ស្កាត់​ការពារ​ជំងឺ និង​សូមឱ្យ​ប្រជាពលរដ្ឋ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្នុងនោះដែរ​លោក​លឹម​ឃាង​ប្រធាន​ក្រុម​កសិកម្ម​តឹង​យ៉ុង​បានដឹងថា​“​ក្រុមហ៊ុន​របស់​បានប្រគល់​ម៉ាស​ចំនួន​១០​ម៉ឺន​ជូន​សាលា​រាជធានី​ភ្នំពេញ​សំរាប់ធ្វើ​ចែកជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នូវ​តំបន់​ណា​ដែល​សង្ស័យថា​មាន​ជំងឺឆ្លង​៕S/​