​អាង​ហែល​ទឹក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ជួសជុល​បាន ៨៥ ភាគរយ​ហើយ​

178
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក ហែម គិរី អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក បាន​ប្រាប់​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃ នៃ​ការចាប់ផ្តើម​ជួសជុល និង​សាងសង់​អាង​ហែល​ទឹក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក គិត​មកដល់ពេលនេះ អាង​ហែល​ទឹក និង​អាង​លោត សម្រេចបាន​ប្រមាណ​ជា ៨៥ ភាគរយ​ហើយ​។​

អាង​ហែល​ទឹក ដែល​ជិត​បញ្ចប់​ការជួសជុល​

​លោក​អគ្គលេខាធិការ បាន​បន្តថា គ្រោង​នឹង​បញ្ចប់​ការជួសជុល ជា​ផ្លូវការ នា​ចុងខែ​តុលា ឬ​ដើមខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ។ តាមពិត យើង​គ្រោង​បញ្ចប់​ចុងខែ​កញ្ញា​ទេ ដោយសារតែ​យើង ត្រូវការ​ផ្លាស់ប្តូរ បច្ចេកទេស​មួយចំនួន ទើប​បញ្ចប់​នៅ​ដើមខែ​វិច្ឆិកា​វិញ​។ ឈ្នាន់​សម្រាប់​លោតទឹក ត្រូវធ្វើ​ថ្មី​ឡើងវិញ​ទាំងអស់ តាម​ស្តង់ដារ​អន្តរជាតិ​។ ការជួសជុល​ថ្មី​នេះ ចំណាយ​ថវិកា​អស់​ជាង ២ លាន​ដុល្លារ​សហរដ្ឋអាមេរិក ។​

អាង​ហែល​ទឹក ដែល​ជិត​បញ្ចប់​ការជួសជុល​

​លោក​បាន​អះអាងថា ការជួសជុល និង​សាងសង់​អាង​ហែល​ទឹក​នេះ គម្រោង​ចំណាយ រយៈពេល​ពី ៧ ទៅ ៨ ខែ ដោយ​ចាប់ដំណើរការ​ជួសជុល និង​សាងសង់ ពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយនឹង​គ្រោង​បញ្ចប់ នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៩ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ សម្រាប់​ឲ្យ​កីឡាករ -​កីឡាការិនី​កម្ពុជា ធ្វើការ​ហ្វឹកហាត់ ក្នុងការ​ត្រៀមខ្លួន ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា នឹងធ្វើ​ម្ចាស់ផ្ទះ ឆ្នាំ​២០២៣ ៕v

#