​អាជីវករ​ជាង​៥០០​គ្រួសារ​នាំគ្នា​ផ្ទុះ​កំហឹង​រឿង​អាជ្ញាធរ​ជាតិ​អប្សរា​បោះ​បង្គោលរបង​បិទផ្លូវ

186
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​ព័ត៌មាន​បឋម​!​ប្រជាពលរដ្ឋ​និង​អាជីវករ​ប្រុស​ស្រី​ប្រមាណ​ជាង​៥០០​គ្រួសារ​នាំគ្នា​ផ្ទុះ​កំហឹង​រឿង​ខាង​អាជ្ញាធរ​ជាតិ​អប្សរា​បោះបង្គោល​របង​បិទផ្លូវ​មិនឱ្យ​ម៉ូតូ​និង​រឺ​ម៉ក​រថយន្ត​ចេញចូល​បានធ្វើឱ្យ​ពួកគាត់​រកស៊ី​លក់​នៅមុខ​អង្គរវត្ត​ខេត្តសៀមរាប​។

​ហេតុការណ៍​ផ្ទុះ​កំហឹង​នោះ​កើតឡើង​នៅមុខ​បរិវេណ​នៃ​ប្រាសាទអង្គរវត្ត​ក្នុងភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក​ក្រុង​សៀមរាប​កាលពី​នា​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩៕S/​