​អាជីវករ​ផ្សារ​ដើម​គរ​ឈ្នះ​១០​ម៉ឺន​ដុល្លារ​ធ្វើឱ្យ​ផ្អើល​អស់អ្នក​ផ្សារ​

395
ចែករម្លែក
  • 4
    Shares

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រុម​ពលរដ្ឋ​នៅ​ផ្សារ​ដើម​គរ​បានបង្ហាញ​ការភ្ញាក់ផ្អើល​នៅពេល​ដែលជា​អាជីវករ​មួយរូប​នៅ​ផ្សារ​នេះ​បានឈ្នះ​១០​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​សែ​ល​កាត​រួចមក​។​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅពេលដែល​ក្រុមការងារ​របស់​ក្រុមហ៊ុន​សែ​ល​កាត​បានធ្វើ​ការប្រគល់រ​ង្វាន់​ដល់​គេហដ្ឋាន​របស់គាត់​ផ្ទាល់​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​រួចមក​។​

​បុរស​មានសំណាង​ក្នុងការ​ឈ្នះ​រង្វាន់​ធំ​រូបនេះ​គឺ​បាន​ទៅលើ​លោក​ង៉ែត​ស៊ីណា​ជា​អាជីវករ​លក់​នៅតាម​ផ្ទះ​មួយរូប​ក្នុង​តំបន់​ផ្សារ​ដើម​គរ​។​សព្វថ្ងៃ​ស្ថិតនៅ​ភូមិ​១​សង្កាត់​ផ្សារ​ដើម​គរ​ខណ្ឌទួលគោក​រា​ជ​ធានី​ភ្នំពេញ​។

​គួរ​កត់សម្គាល់ថា​ក្នុងពេលដែល​ប្រគល់​រង្វាន់​នេះដែរ​ក្រុមអាជីវករ ក៏ដូចជា​អតិថិជន​ក្នុង​តំបន់ ផ្សារ​នេះ​បាន​ភ្ញាក់ផ្អើល​នាំគ្នា​មក​ចោមរោម​មើល​យ៉ាង​កុះករ​និង​សម្តែង​ការកោតសរសើរ​គ្រប់គ្នា​។​

បើតាម​លោក​ង៉ែត​ស៊ីណា​ដែលមាន​សំណាង​ឈ្នះ​ប្រាក់រង្វាន់​ធំ​រូបនេះ​បានបញ្ជាក់​ប្រាប់​ឱ្យដឹងថា​គាត់​តែង​ចូលរួម​លេង​ក្នុង​កម្មវិធី​ផ្ញើ​សារ​ដើម្បី​ឈ្នះ​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​សែ​ល​កាត​អស់​រយៈពេល​យូរ​ឆ្នាំ​ដែរ​មកហើយ​។​

ទីបំផុត​នាពេលនេះ​គាត់​ពិតជា​មានសំណាង​ស្មាន​មិន​ដល់​ពិតមែន​គឺ​បានឈ្នះ​ប្រាក់រង្វាន់​រហូតដល់​១០​ម៉ឺន​ដុល្លារ​តែម្តង​។​បុរស​មានសំណាង​រូបនេះ​បាន​ប្រាប់ឱ្យដឹង​បន្ថែមថា​ប្រាក់រង្វាន់​ដ៏​ច្រើន​នេះ​គាត់​នឹង​យកទៅ​ពង្រីក​មុខរបរ​បន្ថែម​និង​មួយចំនួន​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​បន្ថែមទៀត​ទៅ​ថ្ងៃ​ខាងមុខ​។​

​គួរ​បញ្ជាក់ថា​គិត​រហូតមក​ពេលនេះ​ក្រុមហ៊ុន​សែ​ល​កាត​នៅតែ​បន្ត​ប្រគល់​រង្វាន់​ជា​បន្តបន្ទាប់​ដល់​អតិថិ​ជន​របស់ខ្លួន​គ្រប់​ទូទាំង​ខេត្ត​-​ក្រុង​ដែល​បានឈ្នះ​រង្វាន់​ក្នុង​កម្មវិធី​មួយ​នេះ​។​ក្រុមហ៊ុន​សែ​ល​កាត​តែង​ធ្វើការ​បង្វិល លេខ​កូដ​សំណាង ៦​ខ្ទង់ ដើម្បី​ស្វែងរក អ្នក​ដែលមាន​សំណាង ឈ្នះ​នូវ​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ​ឡើងទៅ ជា​រៀងរាល់ថ្ងៃ ចាប់ពី​វេលា​ម៉ោង ៦​ល្ងាច តាមរយៈ Channel Youtube សែ​ល​កាត​ផ្ទាល់​តែម្តង ៕S/

​លោក ង៉ែត ស៊ីណា ជា​អាជីវករ​នៅ ផ្សារ​ដើម​គរ សព្វថ្ងៃ​រស់នៅ​ភូមិ​១ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​បានឈ្នះរ​ង្វាន់​១០​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​សែ​ល​កាត​(​រូប​៖​ដេប៉ូ​)​