​អាជីវករ​ផ្សារ​អ្នក​លឿង​លក់ដូរ​តាមផ្លូវ​អត់​សណ្តាប់ធ្នាប់​ដោយហេតុ​ផល​ថា​ជួល​ដី​គេ​

1016
ចែករម្លែក
  • 4
    Shares

(​ព្រៃវែង​)៖​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញ​ភាព​រញ៉េរញ៉ៃ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​១​ចាប់ពី​ផ្សារ​អ្នក​លឿង​ជិត​មាត់ទន្លេ​រហូតដល់​ខាងកើត​រង្វង់​មូល​គល់ស្ពាន​អ្នក​លឿង​ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​ព្រែក​ខ្សាយ​(​ខ​).​ស្រុក​ពាម​រក៍​.​ខេត្តព្រៃវែង​។​ជាមួយគ្នា​នោះ​ក្រុមអាជីវករ​បានដាក់​តាំង​លក់ទំនិញ​នំចំណី​ផ្លែឈើ​គ្រប់មុខ​នៅតាម​សងខាង​ផ្លូវ​ដោយ​ខ្លះ​ដាក់លក់​មកលើ​ផ្លូវ​តែម្ដង​។​

​រថយន្តឈ្នួល​ឬ​រថយន្ត​តូច​.​ធំ​ឈប់​ចត​យ៉ាង​អនាធិបតេយ្យ​ពាសពេញ​ដងផ្លូវ​សាធារណៈ​នៅពេលដែល​ពួកគេ​ចុះ​និ​ញ​ទំនិញ​ពី​អាជីវករ​ទៅតាម​តម្រូវការ​របស់ខ្លួន​និ​មួយៗ​បណ្តាល​ឲ្យ​ផ្លូវ​តូចចង្អៀត​បង្ក​ការកកស្ទះ​ចរាចរណ៍​ជា​ញឹកញាប់​ខាត​ពេលវេលា​និង​មានការ​រិៈ​គន់​មកលើ​មន្ត្រី​សណ្ដាប់ធ្នាប់​ឬ​អាជ្ញាធរ​។​

ពលរដ្ឋ​បាន​និយាយថា​រាល់ថ្ងៃ​ពេលដែល​ពួកគាត់​ធ្វើដំណើរ​មកដល់​ចំណុច​គល់ស្ពាន​អ្នក​លឿង​ត្រើយ​ខាងកើត​នេះ​ម្តងៗ​គឺ​ធុញ​តែ​រឿង​ស្ទះចរាចរណ៍​ដោយសារតែ​អ្នកលក់ដូរ​ដាក់តាំង​លក់​នំចំណី​និង​ផ្លែឈើ​គ្រប់មុខ​ហៀរ​មក​ចង់​ដល់​ពាក់​កណ្តាលផ្លូវ​។​មិនតែប៉ុណ្ណោះ​ក៏មាន​រថយន្ត​តូច​.​ធំ​.​រ៉ឺម៉ក​ម៉ូតូ​ឈប់​ទិញ​អីវ៉ាន់​ឬ​ផ្ទេ​ទំនិញ​នៅលើ​ផ្លូវ​ដោយ​អត់​សណ្តាប់ធ្នាប់​ធ្វើ​ឲ្យ​លំបាក​ដល់​អ្នកធ្វើដំណើរ​ទម្រាំ​តែ​ឆ្លងកាត់​រួច​ម្តងៗ​គឺ​ខាត​ពេលវេលា​។​

ពិសេស​នៅពេល​ដល់​រដូវ​បុណ្យប្រពៃណី​ម្ដងៗ​គឺ​រឹតតែ​កកស្ទះ​កាន់តែខ្លាំង​ព្រោះ​ចំណុច​គល់ស្ពាន​អ្នក​លឿង​ត្រើយ​ខាងកើត​នេះ​គឺជា​ផ្លូវបំបែក​ចុះ​ពីលើ​ស្ពាន​អ្នក​លឿង​មិត្តភាព​កម្ពុជា​.​ជប៉ុន​(​ត្សឹ​បា​សា​)​។​ម្យ៉ាងវិញទៀត​រថយន្ត​តាក់ស៊ី​គឺ​តែងតែ​ឈប់​នៅ​ចំណុច​ម្ដុំ​រង្វង់​មូល​ខាងកើត​គល់ស្ពាន​ដើម្បី​ហៅ​ម៉ូយ​បណ្ដាល​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​និង​ព្រួយបារម្ភ​ខ្លាច​ថ្ងៃ​ណាមួយ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។

​ដោយឡែក​ក្រុមអាជីវករ​ដែល​ដាក់លក់​ទាំងនោះ​បាន​ឲ្យ​ដឹងថា​ពួកគាត់​លក់​នេះ​សមត្ថកិច្ច​ក៏​គេ​ធ្លាប់​ដេញ​មិន​ឲ្យ​លក់​ដែរ​តែ​ធ្វើ​ម៉េច​បើ​ពួកគាត់​ដាក់លក់​ចូលទៅក្នុង​ពេក​អ្នកទិញ​គាត់​មើលមិនឃើញ​។​ហេតុដូច្នេះ​ទើប​នាំគ្នា​ដាក់លក់​ហៀរ​មកលើ​ចិញ្ចើម​ថ្នល់ជាតិ​បែបនេះ​ទៅ​គឺ​ព្រោះតែ​ជីវភាព​គ្រួសារ​។​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា​ពួកគាត់​អង្គុយ​លក់​នេះ​គ្មាន​សមត្ថកិច្ច​ណា​ម្នា​ក់មក​យកលុយ​ទេ​គឺ​ពួកគាត់​បង់លុយ​ឲ្យ​ម្ចាស់​ដី​តាម​មុខផ្ទះ​ដែល​ពួកគាត់​បាន​ជួល​គេ​ដោយមាន​តម្លៃ​ខុសៗ​គ្នា​។​

​ក្នុងនោះ​អ្នក​នៅ​ជិត​គល់ស្ពាន​តម្លៃ​ចាប់ពី​១០០​ដុល្លារ​ទៅ​២០០​ដុល្លារ​ក្នុង​មួយខែ​បើ​ផ្ល​ង់​ឆ្ងាយ​ពី​គល់ស្ពាន​តម្លៃ​ចាប់ពី​២០​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​ក្នុង​មួយខែ​ទៅតាម​លំដាប់លំដោយ​។​អាជីវករ​បន្ថែមថា​ពួកគាត់​អង្គុយ​លក់​នេះ​រយៈពេល​យូរ​ឆ្នាំ​មកហើយ​ជួន​លក់ដាច់​ជួន​លក់​មិន​ដាច់​ចំ​ខែ​ខ្លះ​លក់​មិន​ដាច់​រកលុយ​បង់​ខែ​ឲ្យ​ម្ចាស់​ដី​មិន​ចង់បាន​ផង​ជួនកាលរ​ត់ទៅ​ខ្ចីលុយ​ធនាគារឯកជន​យកមក​បង់​ឲ្យ​គេ​ក៏មាន​។​ប៉ុន្តែ​បើ​ចំ​ថ្ងៃ​សិ​ល​ឫ​ថ្ងៃបុណ្យ​ប្រពៃណីជាតិ​តូច​.​ធំ​ទើប​លក់ដាច់​បាន​គួរសម​។​

​គួរ​បញ្ជាក់ថា​បញ្ហា​យក​ចិញ្ចើមផ្លូវ​សាធារណៈ​ធ្វើជា​ទីផ្សារ​លក់ដូរ​និង​ការចត​រថយន្ត​អនាធិបតេយ្យ​នេះ​គឺ​កើត​មាននៅ​តំបន់​គល់ស្ពាន​អ្នក​លឿង​ត្រើយ​ខាងកើត​ផ្លូវជាតិ​លេខ​១​ភ្ជាប់​មក​តាម​មុខ​ផ្សារ​ដល់​ខាងលិច​ផ្សារ​ផ្លូវជាតិ​លេខ​១​គឺ​តែងតែមាន​រថយន្ត​ផ្ទេ​ទំនិញ​នៅលើ​ផ្លូវ​រញ៉េរញ៉ៃ​ជាពិសេស​គឺ​ពេលព្រឹក​តែម្ដង​។​

​លោក​ភុ​ន​សម្ផស​អភិបាលស្រុក​ពាម​រក៍​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ដោយ​ទូរស័ព្ទ​ចូល​ហើយ​លោក​មិន​ទទួល​។​ចំណែក​លោក​សេង​.​ពន្លក​អធិការនគរបាល​ស្រុក​ពាមរ​ក៍បាន​ប្រាប់​ក្រុម​អ្នក​សា​ព័ត៌មាន​ថា​រូបលោក​តែងតែ​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ថែមទាំង​ហៅ​អ្នកលក់​ទាំង​នោះមក​ពន្យល់​ណែនាំ​ពី​ករណី​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ចៃដន្យ​និង​ធ្វើ​កិច្ចសន្យា​ជា​ញឹក​ញ៉ាប់​មកហើយ​។​ប៉ុន្តែ​ដូច​វែក​ចក​អញ្ចឹង​ពេល​យើង​ទៅ​ពួកគាត់​លើក​ថយ​ពេល​កម្លាំង​យើង​មិន​នៅ​គាត់​លក់​ហៀរ​មកលើ​ផ្លូវ​ដដែល​។​

លោក​បញ្ជាក់ថា​ឥឡូវ​លោក​ចាត់​ឲ្យ​អធិការរង​ទទួល​ផ្នែក​ម្នាក់​ដឹកនាំ​ចុះ​ជាប្រចាំ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​ឲ្យ​បានល្អ​៕S/​ដោយ​៖​ចាន់ថន

#