​អាជីវក​លក់ដូរ​នៅ​ផ្សា​ដើម​ស្រល់​១៩៣​តូច​ផ្ទុះ​ការតវ៉ា​

190
ចែករម្លែក

កំពង់ឆ្នាំង​៖​អាជីវក​លក់ដូរ​នៅ​ផ្សារ​ដើម​ស្រល់​១៩៣​តូប​បាន​ផ្ទុះ​ការតវ៉ា​ជាមួយនិង​អាជ្ញាធរ​ឱ្យ​គាត់​ធ្វើការ​ចាកចេញ​ពី​កន្លែងចាស់​ទៅកាន់​ផ្សារ​ដី​ថ្មី​។​ពួកគាត់​បាន​សុំ​លក់ដូរ​បន្តទៀត​ដោយ​បញ្ហា​ផ្សេងៗ​ដែល​គាត់​មិនអាច​ចាកចេញ​ទៅបាន​ទេ​។​

​អាជីវក​លក់ដូរ​ឈ្មោះ ឃ្លោក ច​ន្ធី អាយុ​៤៣​ឆ្នាំ បាន​និយាយ​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០​ថា​ពួកគាត់​លក់ដូរ​នៅទីនេះ​យូរ​ឆ្នាំ​មកហើយ​ឥឡូវ​ឱ្យ​ពួកគាត់​ចេញពី​ទីនេះ​ទៅ​លក់ដូរ​នៅ​តំបន់​ផ្សារ​ដី​ថ្មី​នោះ​ពួកគាត់​មិនទាន់​អាច​ទៅបាន​ទេ​។​ដោយសារ​បញ្ហា​នៅ​ទីនោះ​មិនទាន់មាន​មនុស្ស​រស់នៅ​ច្រើន​ណាមួយ​ផ្លូវ​ចុង​កោះ​មិនទាន់​ធ្វើ​ដែល​ពិបាក​ឱ្យ​ឋ​ពួកគាត់​លក់ដូរ​។​

​ក្រុមអាជីវក​បានលើកឡើង​ទៀត​ថាបើ​ពួកគាត់​ទៅ​លក់​នៅ​ទីនោះ​អ្នកទិញ​មិន​ទៅ​ទិញ​កន្លែង​របស់​ពួកគាត់​ទេ​គេ​ទៅ​នៅ​ផ្សារលើ​ហើយ​ជិត​ជាង​បញ្ហា​នេះ​ធ្វើឱ្យ​ពួកគាត់​លក់​មិន​ដាច់​។​ជំពាក់​លុយ​អង្គការ​ទៀត​ប្រាកដជា​រត់ចោលស្រុក​អស់ហើយ​។​ពាក់ព័ន្ធ​និង​បញ្ហា​ខាងលើនេះ​គាត់​សំណូមព​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​,​អភិបាលខេត្ត​កំពង់ឆ្នាំង​អភិបាលក្រុង​,​មេត្តាជួយ​ដល់​ពួកគាត់​ផង​។​

​អភិបាលក្រុង​កំពង់ឆ្នាំង​លោក​យិន​សា​វ៉េ​ន​បានឱ្យដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២២​កុម្ភៈ​២០២០​នេះ​ថា​អាជ្ញាធ​ខេត្ត​ក្រុង​និង​អាជ្ញាធ​មូលដ្ឋាន​មាន​គោលបំណង​ឱ្យ​ក្រុមអាជីវក​ទាំង​១៩៣​តូប​ធ្វើ​ការរុះរើ​តូប​ទាំងអស់​ចេញពី​ចិញ្ចើមផ្លូវ​នៅ​ជួរ​ដើម​ស្រល់​។​ត្រូវ​ផ្លាស់ប្តូរ​ទៅ​លក់ដូរ​នៅ​ផ្សារ​ដី​ថ្មី​ព្រោះ​អាជ្ញាធ​បានធ្វើការ​សម្របសម្រួល​ជាមួយ​ម្ចាស់​ផ្សារ​នៅ​ទីនោះ​។​ដោយមាន​តូប​៣​ប្រភេទ​ទី​១,​តម្លៃ​៣០០​ដុល្លារ​ប្រភេទ​ទី​២,​តម្លៃ​៦០០​ដុល្លារ​ប្រភេទ​ទី​៣,​តម្លៃ​៩០០​ដុល្លារ​ដោយមាន​រយៈពេល​៥​ឆ្នាំ ។

​អភិបាលក្រុង​កំពង់ឆ្នាំង​បានឱ្យដឹង​ទៀតថា​ការឱ្យ​អាជីវក​លក់ដូរ​នៅ​ជួរ​ដើម​ស្រល់​ដោយ​ផ្អែកលើ​សោ​ភ័​ណ្ឌ​ភាព​ក្រុង​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​។​ពេលខ្លះ​ការលក់ដូរ​បស់​ពួកគាត់​ហៀរហូរ​មកលើ​ផ្លូវ​ដែល​ពេលខ្លះ​ធ្វើឱ្យ​ស្ទះ​ចរាចរ​ក្មុង​ការធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ​។​អភិបាលក្រុង​កំពង់ឆ្នាំង​លោក​យិន​សា​វ៉េ​ន​បានឱ្យដឹង​បន្ថែមថា​ការជូនដំណឹង​ដល់​បងប្អូន​អាជីវក​លក់ដូរ​នៅ​ជួរ​ដើម​ស្រល់​គឺ​យើង​បានធ្វើ​ចាប់ពីពេលនេះ​រហូតដល់​ពួកគាត់​ចាកចេញ​អស់ពី​ទីកន្លែង​នេះ​៕S/​