​អាជីវក​លក់ទំនិញ​មានគុណ​ភាពល្អ​និង​តាម​ការណែនាំ​ពី​សមត្ថកិច្ច​ច​កាំកុងត្រូល​

198
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ទំនិញ​ដែល​កំពុង​ដាក់លក់​នៅ​ផ្សារ​កំពង់​បឹង​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​ជា​ទំនិញ​ដែលមាន​គុណភាព​ល្អ​ប្រើប្រាស់​មិន​ប៉ះពាល់​សុខភាព​នោះទេ​។​នេះ​បើតាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តកំពង់ឆ្នាំង ។

​លោក យី​វ ណារិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​មន្ត្រី នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​អាជ្ញាធរ​ស្រុក​កំពង់លែង​បាន​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នៅ​ទីនោះ​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៩​។​ប្រធាន​សាខា​កាំកុងត្រូល​លោក​យី​វ​ណារិន​បានឱ្យដឹងថា​នៅថ្ងៃនេះ​សមត្ថកិច្ច​កាំ​កុង​បាន​ចុះ​ពិនិត្យ​ទំនិញ​ជាច្រើន​មុខ​។​ដូចជា​អាហារ​កំប៉ុង​អាហារ​កញ្ចប់​ភេសជ្ជៈ​ធ្វើតេស្ត​រកសារ​ធាតុគីមី​ហាមឃាត់​នៅលើ​បន្លែ​ផ្លែឈើ​។​

​ការពិនិត្យ​នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​រកមើល​សុពលភាព​របស់​ទំនិញ​ដែល​កំពុង​ដាក់លក់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ​ផងដែរ​។​លោក​ប្រធាន​សាខា​បាន​អោយដឹងទៀតថា​ជា​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ​នា​ថ្ងៃនេះ​ទំនិញ​ដែល​កំពុង​ដាក់លក់​គឺមាន​សុវត្ថិ​ភាពល្អ​ចំពោះ​ការធ្វើ​តេស្ត​រក​សារធាតុ​គីមី​ហាមឃាត់​លើ​បន្លែ​នោះ​គឺ​ពុំមាន​សារធាតុ​គីមី​នោះទេ​។​

​ជាមួយគ្នានេះ​សមត្ថកិច្ច​កាំកុងត្រូល​បានធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​អាជីវក​បន្ត​លក់ទំនិញ​ដែលមាន​គុណភាព​ត្រឹម​ត្រួវ​ជូន​ពលរដ្ឋ​។​ចំពោះ​ការដាក់​លក់ទំនិញ​ត្រូវ​លក់ទំនិញ​ត្រូវ​រៀបចំ​ទំនិញ​ទៅតាម​ប្រភេទ​នៃ​ទំនិញ​ដើម្បី​រក្សាបាន​នូវ​គុណភាព​ទំនិញ​បានល្អ​ជាប្រចាំ ។​

​លោក​ប្រធាន​សាខា​បាន​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់​ត្រូវ​យល់ដឹង​អំពី​សុវត្ថិភាព​ចំណីអាហារ​ដែល​យកទៅដាក់​លក់​ឲ្យ​ប្រជាពលរដ្ឋ​យកទៅ​ប្រើប្រាស់​ឬ​បរិភោគ​។​ក្នុង​នោះបាន​ណែនាំ​ឱ្យ​អាជីវករ​បញ្ឈប់​សកម្ម​ភាព​យក​ទំនិញ​ដែល​ខូចគុណភាព​លក់​បន្ដ​ទៅឱ្យ​ប្រជាពលរដ្ឋ​ព្រោះ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​និង​ប្រឈម​នឹង​ការអនុវត្ត​ផ្លូវច្បាប់​ផងដែរ​បើ​សមត្ថកិច្ចរ​ក​ឃើញថា​លក់ទំនិញ​ខូចគុណភាព​៕S/​