​អាជ្ញាធរខេត្ត​ចុះ​ផ្ដល់​មួក​សុ​ត្ថិ​ភាព​និង​ណែនាំ​ដល់​ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​

195

(​ព្រៃវែង​)៖​អាជ្ញាធរខេត្ត​ព្រៃវែង​ដឹកនាំ​ដោយ​លោក​ឌុ​ចគ​ន្ធា​អភិបាលរង​ខេត្ត​លោក​រស់​វណ្ណា​ស្នងការរង​លោក​អ៊ុន​សុធា​ប្រធាន​មន្ទី​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​រួម​និង​មន្ត្រី​ពាក់ព័ន្ធ​សរុប​៥៨​នាក់​បាន​ចុះ​អប់រំ​ណែនាំ​ដល់​ពលរដ្ឋ​នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៨​ខាងលិច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​ប្រហែល​៥០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១​ឃុំ​ស្វាយ​អ​ន្ទ​រ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៧​។​

​លោក​អ៊ុង​ផាន​អធិការ​ស្រុក​ស្វាយ​អ​ន្ទ​រ​បាន​ឲ្យ​ដឹងថា​យុទ្ធនាការ​នេះ​ជា​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​បាន​ឧបត្ថម្ភ​ពួក​សុ​វត្តិភាព​ចំនួន​៥០០​មួក​ដើម្បី​យកមកចែក​ជូន​និង​ណែនាំ​ដល់​ពលរដ្ឋ​ឲ្យ​យល់​អំពី​ច្បាប់​ចរាចរណ៍​។

​លោក​បន្តថា​ចំពោះ​ពលរដ្ឋ​ដែល​ជិៈ​ម៉ូតូ​អត់​ពាក់មួក​សុ​វត្តិភាព​គឺ​យើង​បាន​ឃាត់​គាត់​យកមក​អប់រំ​ដោយ​ធ្វើការ​ផាកពិន័យ​តាមច្បាប់​បាន​ចំនួន​៤៤​នាក់ ក្នុង​ម្នាក់​១៥.០០០​រៀល​និង​ជូន​មួក​សុ​វត្តិភាព​១​ដល់​គាត់​វិញ ដែល​សរុប​ជា​ទឹកប្រាក់​ស្មើ​៦៦០.០០០​រៀល​។​

​ដោយឡែក​អ្នក​ដែល​យើង​ឃាត់​មកហើយ​គាត់​ពុំមាន​ប្រាក់​ជាប់​ខ្លួន​សម្រាប់ធ្វើ​ការពិន័យ​ទេ​គឺ​យើង​បានធ្វើការ​ចោទ​ជា​សំនួរ​របៀប​គោរព​ច្បាប់​ចរាចរណ៍​ទៅ​ពួកគាត់​ដើម្បី​ឲ្យ​ឆ្លើយ​ហើយ​បើ​គាត់​ឆ្លើយ​ត្រូវ​យើង​និង​ប្រគល់​មួក​ជូន​ពួកគាត់​ម្នាក់​មួយ​ដោយ​មិន​ធ្វើការ​ផាកពិន័យ​។​ក្នុងនោះ​ក៏មាន​ការចែក​មួក​សុ​វត្តិភាព​ដល់​មន្ត្រី​ចរាចរណ៍​មួយចំនួន​ផងដែរ​ដើម្បី​ឲ្យ​ពួកគាត់​យកទៅ​ប្រើប្រាស់​ស​ម្រា​ប់​បំពេញការងារ​៕S/​ដោយ​៖​ចាន់ ថន​

​អាជ្ញាធរខេត្ត​ចុះ​ផ្ដល់​មួក​សុ​ត្ថិ​ភាព​និង​ណែនាំ​ដល់​ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​