​អាជ្ញាធរខេត្ត​ចុះ​មើល​ស្ថានភាព​ស្ថាបនា​ច្រាំងទន្លេ​វ៉ៃ​គោ​និង​រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក​

185
ចែករម្លែក

​វ៉ៃ​កូ​ស្វាយរៀងៈ​លោក​ម៉ែន​វិបុល​អភិបាល​ខេត្តស្វាយរៀង​អមដំណើរ​ដោយ​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កាលពី​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា​ច្រាំងទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយរៀង​(​ទំនប់​តា​ណេង​)​។​ក្នុងនោះ​មានការ​រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក​សួនច្បារ​ការ៉ូឡា​ពង្រីក​ផ្លូវ​និង​រៀបចំ​កន្លែង​អង្គុយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទស្សនាការ​ប្រណាំងទូក​។​

​បច្ចុប្បន្ន​សមិទ្ធផល​ដែល​កំពុង​ក៏​សាង​និង​លេច​រូបរាង​ឡើង​សម្រាប់​ទុកជា​កេរ្តិ៍មរតក​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នោះ​គឺ​ច្រាំងទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយរៀង​។​ក្រោយ​ការស្ថាបនា​រួចរាល់​ក៏​ជាទី​កន្លែង​ទស្សនាការ​ប្រណាំងទូក​ជាទី​កម្សាន្ត​លំហែ​អារម្មណ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​និង​កន្លែង​ហាត់ប្រាណ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​៕S/​

#