​អាជ្ញាធរខេត្ត​ជំរុញឲ្យរដ្ឋបាល​ថ្នាក់ក្រុង​ស្រុក​និង​ឃុំ​សង្កាត់​ខិតខំ​បម្រើសេវា​រដ្ឋបាល​និង​សេវាសាធារណៈ​ជូន​ពលរដ្ឋ​

259
ចែករម្លែក
រូបថត ៈ លោក​អ៊ុ រាត្រី អភិបាលខេត្ត លោក​ខេង ស៊ុ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​លោក​កែវ តារា​រស្មី លោក​ហឿន វីរៈ អភិបាលរងក្រុង​ប៉ោយប៉ែត​(​រូបៈ ភ្នំ​ស្វាយ )​

ដោយ :ភ្នំ​ស្វាយ​/ បន្ទាយមានជ័យ:មន្ត្រី​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត​បាន​ជម្រុញ​អោយ​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រុង​/​ស្រុក​និង​ឃុំ​/​សង្កាត់​បន្ត​បង្កើន​ការខិតខំ​បម្រើសេវា​រដ្ឋបាល​និង​សេវាសាធារណៈ​ជូន​ពលរដ្ឋ​អោយ​កាន់តែ​រហ័ស រលូន ប្រសើរ បាន​លទ្ធផល​និង​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។​

នេះ​បើតាម​ការលើកឡើង​ក្នុង​ពី​ធី​ប្រកាស​ចូលកាន់​តំណែង​អភិបាលរង​២​រូប​នៅ​ក្រុង​ប៉ោយប៉ែត​កាលពី​ល្ងាច​ថ្ងៃ​ុ​ទី​១១​ខែតុលា​ឆ្នាំ​២០១៩ ។​

លោក​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​បានបង្ហាញ​ពី​ស្ថានភាព​ទូទៅ​និង​សមិទ្ធផល​កា​េ​ងារ​សង្ខេប​របស់​ក្រុង​ក្នុងអំឡុង​លោក​ចូលកាន់​ការងារ​ប៉ុន្មាន​ខែ​មកនេះ ក្នុងនោះ​ក៏​ពន្លេច​សកម្មភាព​និង​ប្រសិទ្ធភាព​ការងារ​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ ដែល​ក្នុង​១​ថ្ងៃៗ​មាន​ពលរដ្ឋ​និង​អ្នក​មករក​សេវា​រដ្ឋបាល​រាប់រយ​នាក់ ។​

លោក​ណង វុទ្ធី នាយក​ទីចាត់ការ​ធនធានមនុស្ស​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​អាន​ប្រកាស​ស្តីពី​ការផ្ទេរ​ភារកិច្ច​និង​តែងតាំង​មន្ត្រីរាជការ​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៩ ដែល​បាន​ផ្ទេរ​ភារកិច្ច ១- លោក​នង ធឿន អភិបាលរងក្រុង​ប៉ោយប៉ែត​ទៅជា​អភិបាលរង​ស្រុក​អូរជ្រៅ ។​២- លោក ម៉ែន សោភ័ណ អភិបាលរងក្រុង​ប៉ោយប៉ែត​ទៅជា​អភិបាលរង​ស្រុក​ថ្មពួក ។​៣- លោក​ហឿន វីរៈ អភិបាលរង​ស្រុក​ថ្មពួក​មកជា​អភិបាលរង​ស្រុក​ថ្មពួក ។​
និង​៤-​លោក​កែវ តារា​រស្មី ពី​នាយករង​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​មកជា​អភិបាលរងក្រុង​ប៉ោយប៉ែត ។​

លោក​កែវ តារា​រស្មី ជួសមុខ​មន្ត្រី​ទទួល​តំណែង​ថ្មី​បាន​សម្តែង​អំណរគុណ​ចំពោះ​រដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ​ដែល​បានផ្តល់​ការទុកចិត្ត និង​ផ្តល់​ការតែងតាំង​មុខតំណែង ផ្ទេរ​ភារកិច្ច​ដល់​អស់លោក ។ អស់លោក​សូម​ប្តេជ្ញាចិត្ត​ថា​នឹង​ខិតខំ​បំពេញ​តូ​នាទី​ភារកិច្ច​អោយបាន​លទ្ធផល ប្រសិទ្ធ​ផល​និង​ប្រកបដោយ​ការទទួលខុសត្រូវ​។

លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍​អបអរ ជូនពរ​និង​មាន​ជំនឿ​ជាក់​ថា មន្ត្រី​ជា​អភិបាលរង​ទាំង​៤​រូប​នឹង​អនុវត្តតាម​ការដឹកនាំ​របស់​ថ្នាក់លើ​នុង សហការ​ល្អជា​មួយ​ថ្នាក់​ប្រហាក់ប្រហែល​និង​ថ្នាក់ក្រោម​ដើម្បី​សម្រេចបាន​លទ្ធផល​និង​ជោគជ័យ​ការងារ​បន្ថែមទៀត ។​

ជាពិសេស​គឺ​មន្ត្រី​ទាំងឡាយ​នៅ​ថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់​ត្រូវតែ​បន្ត​បង្កើន​ការខិតខំ​បម្រើសេវា​រដ្ឋបាល​និង​សេវាសាធារណៈ​ជូន​ពលរដ្ឋ​អោយ​កាន់តែ​រហ័ស រលូន ប្រសើរ បាន​លទ្ធផល​និង​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។​

លោក​អ៊ុ រាត្រី បន្តថា ៈ ក្នុងនោះដែរ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក៏​សូម​អរគុណ​ដល់​រដ្ឋបាល​ថ្នាក់ជាតិ​ដែល​បាន​បង្កើន​ទំហំ​ថវិកា​ឃុំ សង្កាត់​ពី​ជាង​៥​មឺ​ុ​ន​ដុល្លា​សរ​អាមក​ដល់​ជាង​១០​មឺ​ុ​ន​ដុល្លា​សរ​អា​ក្នុង​១​ឆ្នាំៗ ។​នេះ នឹង​ជួយ​ដល់​ការឆ្លើយតប​សំណូមពរ​ពលរដ្ឋ​និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​បន្ថែមទៀត ៕