​អាជ្ញាធរខេត្ត​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ព្យាបាល​មាត់​ធ្មេញ​ដល់​ពលរដ្ឋ​នៅ​ស្រុក​ពោធិ៍​រៀង​

998
ចែករម្លែក

(​ព្រៃវែង​)៖​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង​និង​លោក ឧ​ត្ត​ម​សេនីយ៍​ទោ លីវ ផេង អនុប្រធាននាយកដ្ឋាន សុខាភិបាល ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ ក្រុម គ្រូពេទ្យ​ស្ម័គ្រចិត្ត របស់​សម្តេច​ក្រឡាហោម ស ខេង ចុះជួយ​ព្យាបាល ជំងឺ​ភ្នែក ជំងឺ​មាត់​ធ្មេញ ដល់​កុមារា​កុមារី​លោកយាយ​លោកតា​ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៤១៥​នាក់​។​នៅ​វត្ត​ព្រះ​កន្លោង​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​កន្លោង​ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ​រៀង ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៧​។

​ក្នុងឱកាស​នោះ​លោក​លីវ​ផេង​អនុប្រធាននាយកដ្ឋាន​សុខាភិបាល​ក្រសួងមហាផ្ទៃ​បានធ្វើការ​ពិនិត្យ​និង​ណែនាំ​ដល់​ពលរដ្ឋ​នូវ​វិធី​ការពារ​ជំងឺ​ផ្សេងៗ​។ លោក​បាន​បញ្ជាក់ថា​ការចុះ​ព្យា​ល​ជំងឺ​មាត់​ធ្មេញ និង​ជំងឺ​ភ្នែក​ជូន​ប្រជាពលរដ្ឋ​ទាំង​៤១៥​នាក់​នេះ​គឺ​មិន​គិតថ្លៃ​ទេ​។​នេះ​ជា​បេសកកម្ម លើក​ទី​៩ របស់ គ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បាន​ចុះ​ព្យាបាល​ជំងឺ​ភ្នែក ជំងឺ​មាត់ ធ្មេញ ដល់​កុមារា កុមារី បងប្អូន​ប្រជាពលរដ្ឋ នៅតាម​បណ្តា​ឃុំ ទូរ​ទាំង​ស្រុក​ពោធិ៍​រៀង​នៅក្នុង ឆ្នាំ​២០១៧​នេះ​នៅ​អំឡុង ក្រោយ​ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ​សង្កាត់​រួច ។​

ជាមួយគ្នា​នោះ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ជួប សំណេះ សំ​ណា​ល ជាមួយ ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត របស់​សម្តេច​ក្រឡាហោម ស ខេង និង​ប្រជាពលរដ្ឋ​។
​លោក បាន​លើ​ឡើងទៅ​កាន់​អ្នក​នៅ​ជុំវិញខ្លួន​ថា​ទាំងនេះ​ជាការ​យកចិត្តទុកដាក់ ពី​សំណាក់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ ខេត្តព្រៃវែង និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ប៊ុន​ណារិន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ ស្រុក ពោធិ​រៀង​! ដែល​តែងតែបាន​គិតគូរ ពី​សុខទុក្ខ និង​តម្រូវការ​ផ្សេងៗ របស់​កុមារា កុមារី បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​ពោធិ៍​ទាំងមូល​។​

ក្នុងនោះ​លោក​អភិបាលខេត្ត​បាន​មានមតិ​ផ្ដាំផ្ញើ ដល់​ប្រជាពលរដ្ឋ​អាជ្ញាធរ​, កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ឲ្យ យកចិត្តទុកដាក់​ទប់​ស្កាត់ និង​ដោះស្រាយ​គ្រោះមហន្តរាយ​ផ្សេងៗ​ដូចជា​! ខ្យល់ព្យុះ​-​កន្ត្រាក់ និង​ពិនិត្យ​ស្ថានភាព ទឹកជំនន់ ហើយ​ចុះ​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​។ជាពិសេស​គឺ​ឪពុកម្តាយ​ត្រូវមាន​ការប្រុងប្រយ័ត្ន​កូនចៅ ព្រោះ​រដូវ​នេះ​ជា​រដូវ​ទឹក​ឡើង​កុំ​ឲ្យ​កូនចៅ​ចុះ​លេង​ទឹក ក្រែង​លិចលង់​ស្លាប់​បាត់បង់​អាយុជីវិត​ជាយថាហេតុ​។​

លោក លីវ ផេង ប្រធាន​គ្រូពេទ្យ​ស្ម័គ្រចិត្ត ក៏ បានផ្តល់​ដំបូល​មាន​បន្ថែមទៀត​ដល់ ប្រជាពលរដ្ឋ ឲ្យ​ចេះ​ថែរក្សា​សុខភាព របស់ខ្លួន​ហូប​ស្អាត រស់នៅ​ស្អាត ត្រូវ​ថែរក្សា​មាត់​ធ្មេញ ឲ្យ​បាន ស្អាត​កុំ​ឲ្យ​មាន​ជំងឺ​គឺ​មាត់​ធ្មេញ​ជា​ប្រភព​ចម្លង​មេរោគ នៅពេលណា​យើង​ថែរក្សា​មិនបាន​ល្អ​នោះទេ​គឺ​ពិបាក​តែ​ខ្លួន​យើង​សុខភាព​មានតម្លៃ​បំផុត​ដែល​មិនអាច​កាត់ថ្លៃ​បាន​។

ពលរដ្ឋ​មានការ​អប់អរសាទរ​ចំពោះ​អាជ្ញាធរ​និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​បាន​ចុះជួយ​ព្យាបាល​ជំងឺ​ដល់​ពួកគាត់ នេះ​ជាការ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​៕S/​ដោយ​៖​ចាន់ ថន​