​អាជ្ញាធរខេត្ត​ត្រៀម​រៀបចំ​ពិធី​រំលឹក​ថ្ងៃ​ផ្ដួលរំលំ​របប​ប៉ុលពត​

465
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១៩​អាជ្ញាធរខេត្ត​ព្រះវិហារ​បាន​រៀប​​ចំ​ពិធី​រំលឹក​ដល់​ព្រឹត្តិការណ៍​ដែល​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​និង​ការ​រស់​ឡើងវិញ​ដ៏​អស្ចារ្យ​របស់​ប្រជាជន​កម្ពុជា​។

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​រួម​និង​មន្ត្រីរាជការ​មន្ទី​អង្គភាព​ជុំវិញ​ខេត្ត​កំពុងតែ​មមាញឹក​រៀបចំ​តុបតែង​កែលម្អ​ទីសាធារណៈ​សួនច្បារ​ក្នុង​ក្រុង​ព្រះវិហារ ដើម្បី​អបអរសាទរ ខួប​លើក​ទី​៤០ ទិវា​ជ័យជម្នះ ៧ មករា (៧/​មករា​/១៩៧៩-៧/​មករា​/២០១៩) នៅពេល​ខាងមុខនេះ​។​
​ទិវា​ជ័យជម្នះ​៧​មករា​ត្រូវបាន​ប្រជាជន​ទូទាំងប្រទេស​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​មិនអាច​បំភ្លេចបាន​នូវ​មហា​គុណូបការៈ​នៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​មិន​ដែលមាន​សម្រាប់​ប្រជាជន​កម្ពុជា​។​ថ្ងៃជ័យ​ជម្នះ​៧​មករា​គឺជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា​មានជ័យ​ជម្នះ​៧​មករា​ទើប​ប្រជាជន​កម្ពុ​ជាមាន​អ្វីៗ​សព្វបែបយ៉ាង​នៅពេលនេះ​។​

​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​គ្មាន​អ្នកណា​អាច​បំភ្លៃ​និង​បំផ្លាញ​បាន​នោះទេ​។​ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សន្តិភាព​ស្ថេរភាព​នយោបាយ​យើង​រួមគ្នា​ពង្រឹង​ឯករាជ្យ​ជាតិ​ហើយ​ប្ដេជ្ញា​បន្ត​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត សម្រាប់​ប្រជាជន​៕S/

#