​អាជ្ញាធរខេត្ត​ថ្ងៃ​កាន់បិណ្ឌ​១​បានទទួល​បច្ច័យ​ពី​អ្នកចូលរួម​ចំនួន​ជាង​៤.០០០​ដុល្លារ​

459

(​ព្រះវិហារ​)៖​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៧​ពុទ្ធ​បរិ​ស័ត​ជិត​ឆ្ងាយ​ទូទាំង​ខេត្តព្រះវិហារ​បាន​អញ្ជើញ​ក្នុង​ពិ​ធិ​កាន់បិណ្ឌ​១​ក្នុង​វត្ត​ប្រាសាទជ័យ​ព្រឹក​ហៅ​វត្ត​គោគ​បេង​ស្ថិតនៅ​ភូមិ​គោគ​បេង​សង្កាត់​កំពង់​ប្រណាក​ក្រុង​និង​ខេត្តព្រះវិហារ​។​ក្នុងនោះ​លោក​អភិបាលខេត្ត​ព្រះវិហារ​និង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​ជុំវិញ​ខេត្ត​សមាជិក​សមាជិកា​គណ​ប​ក្យ​ប្រជាជន​កម្ពុជា​ផងដែរ​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​មាន​ប្រសា​ស​ន៏​ក្នុង​ពិ​ធិ​កាន់​បិ​ណ្យ​១​ថា​ពិធី​កាន់បិណ្ឌ​និង​បុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ​ដ៏​ធំ​សម្រាប់​ប្រពៃណីជាតិ​ខ្មែរ​យើង​ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណីជាតិ​ដ៏ទៃទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែ​ង​យើង​តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​គឺ​ចាប់ពី​ថ្ងៃ​១​រោជ​ខែភទ្របទ​ដែល​ត្រូវ​និង​ខែកញ្ញា​រហូតដល់​ថ្ងៃ​១៥​រោច​ខែភទ្របទ​ដែល​ត្រូវ​និង​ខែកញ្ញា​ឫ​ខែតុលា​។​

ក្នុង​ពិធី​កាន់បិណ្ឌ​១​នោះ​ផងដែរ​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ចូល​បច្ច័យ​រួម​និង​មន្ត្រីរាជការ​កងកម្លាំង​បាន​សរុប​ចំនួន​៤.២៦០​ដុល្លារ​អាមេរិក​សម្រាប​តំកល់​កសាង​សាលាឆាន់​និង​យកទៅ​ចាត់ចែង​ផ្សេងៗ​ក្នុង​ទីវ​ត្ត​អារាម​៕S/​ដោយ​៖​សៅ​វ៉ាន់ឌី​

អាជ្ញាធរខេត្ត​ថ្ងៃ​កាន់បិណ្ឌ​១​បានទទួល​បច្ច័យ​ពី​អ្នកចូលរួម​ចំនួន​ជាង​៤.០០០​ដុល្លារ​