ខេត្តកំពង់ឆ្នាំង​រៀបចំ​ទីតាំង​ជិត​៨០០​កន្លែង​ដើម្បីហូប​អំបុក​ខ្មែរ​សាមគ្គី រួមគ្នា​ការពារ សន្តិភាព ការពារ ជាតិ សាសនា និង​ព្រះមហាក្សត្រ

131
ចែករម្លែក

​ដោយ​៖​សន សក្តា​/​កំពង់ឆ្នាំង​៖ ដើម្បី​ចូលរួម អបអរសាទរ ថ្ងៃបុណ្យ​ឯករាជ្យ ៩​វិ​ច្ឆី​កា ខួប​លើក​ទី​៦៦ និង​ដើម្បី​ចូលរួម​ការពារ​សន្តិភាព​ការពារជាតិ​សាសនា​និង​ព្រះមហាក្សត្រ​។​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បានរៀបចំ​កន្លែង​ហូប​អំបុក​នៅ​គ្រប់​មូលដ្ឋាន​ប្រមាណ​ជិត​៨០០​កន្លែង​សម្រាប់​ហូប​អំបុក​សាមគ្គី​រួមគ្នា​ការពារ​សន្តិភាព​ការពារជាតិ​សាសនា​និង​ព្រះមហាក្សត្រ​។​ប្រកបដោយ​ទឹកមុខ​សប្បាយរីករាយ​ក្នុងការ​ចូលរួម​ហូប​អំបុក​នៅ​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​២០១៩​។​

​អភិបាលខេត្ត​កំពង់ឆ្នាំង​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​បាន​មានប្រសាសន៍ថា​នៅថ្ងៃនេះ​សម្រាប់​ខេត្តកំពង់ឆ្នាំង នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់​មាន​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ប្រមាណ​ជាង​៣៥.០០០​នាក់​ហូប​អំបុក​ខ្មែរ​សាមគ្គី រួមគ្នា​ការពារ សន្តិភាព ការពារ ជាតិ សាសនា​និង​ព្រះមហាក្សត្រ​។​

​លោក​បាន​បញ្ជាក់ទៀតថា​ការដែល​នាំគ្នា​រៀបចំ​ហូប​អំបុក​សាមគ្គី​កើតចេញពី​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ទាំងអស់​ដែល​ស្រឡាញ់​សុខសន្តិភាព​និង​មើលឃើញ​នូវ​ការអភិវឌ្ឍ​ប្រទេសជាតិ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ក្រោម​កា​ដឹកនាំ​ប្រប​កដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​។ ជាពិសេស​សម្តេច បានគិត​គូរ​ពី​សុខទុក្ខ និង ជីវភាព​រស់នៅ​របស់​មន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករ​កម្មការិនី​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​ដោយ​មិន​ប្រកាន់ពូជសាសន៍​និង​និន្នាការ​នយោបាយ​ឡើយ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ការហូប​អំបុក​សាមគ្គី​បង្ហាញ​ពី​ការ​សាមគ្គីភាព ឯកភាព​ជាតិខ្មែរ តែមួយ​រួមគ្នា ថែរក្សា​សន្តិភាព និង ប្រឆាំង​ដាច់ខាត​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច របស់​ទណ្ឌិត សម រង្ស៊ី និង ពួក​ជន​អគតិ​ជ្រុលនិយម​ដែល​ប៉ុនប៉ង​បង្ក​អសន្តិសុខ អស្ថិរភាព​និង​រារាំង​ការអភិវឌ្ឍន៍ នៅ​កម្ពុជា​៕S/​