​អាជ្ញាធរខេត្ត​បាន​អប់រំ​ក្មេង​កំព្រា​ត្រូវ​ចៀស​ពី​គ្រឿងញៀន​ខិតខំ​រៀនសូត្រ​

275
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ក្នុងឱកាស​អញ្ជើញ​ចូលរួម​បរិច្ចាគ​មូលនិធិ​និង​សម្ភារ​ជូន​ដល់​មណ្ឌល​កុមារកំព្រា​ខេត្តព្រះវិហារ​។​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ដល់​ក្មេង​កំព្រា​ដែល​កំពុង​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា​ទាំងអស់​ត្រូវខិតខំ​ប្រឹង​ប្រែង​រៀនសូត្រ​ដើម្បី​អនាគត​ខ្លួនឯង​និង​ប្រទេសជាតិ​។​ពិសេស​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​និង​ល្បែង​អបាយមុខ​គ្រប់​ប្រភេទ​។​

លោក​ប្រាក់​សុវណ្ណ​បាន​ថ្លែងបន្តថា​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​តែង​បាន​គិតគូរ​ជានិច្ច​អំពី​សុខទុក្ខ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​ចាស់ជរា​គ្មាន​ទីពឹង​និង​កុមារកំព្រា​ជាដើម​។​លោក​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ណែ​នាំឱ្យ​អាជ្ញាធរ​មូលដ្ឋាន​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់បំផុត​ក្នុងទិសដៅ​លើកកម្ពស់​ជីវភាព​រស់​នៅ​ឱ្យ​របស់​ពួកគាត់​ឱ្យបាន​សមរម្យ​។​

​ជាមួយគ្នា​នោះ​លោក​ប្រាក់​សុវណ្ណ​ក៏បាន​ឧបត្ថម្ភ​ថវិការ​មូលនិធិ​ចំនួន​១២​លាន​រៀល​និង​សម្ភារ​មួយចំនួនទៀត​ដល់​មណ្ឌល​កុមារកំព្រា​ខេត្ត​៕S/​