​អាជ្ញាធរខេត្ត​ប្រគល់​ផ្ទះ​២​ខ្នង​ជូន​គ្រួសារ​ក្រីក្រ​និង​អតីត​យុវជន​

763
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៨​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ចុះ​ប្រគល់​ផ្ទះ​ចំនួន​២​ខ្នង​ផ្ទះ​ជូន​អតីតយុទ្ធជន​នៅ​ភូមិ​ស្រឡៅ​ស្រង​ឃុំ​រក្សាស្រុក​វៀង​។​១​ខ្នង​ទៀត​នៅ​ភូមិបរ​ឃុំ​ពុទ្រា​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​ដែលមាន​ទំហំ​ទទឹង​៦​ម៉ែត្រ​និង​បណ្ដោយ​៨​ម៉ែត្រ ។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ឱ្យដឹងថា​ផ្ទះមួយ​ខ្នង​មាន​ទំហំ​៥​គុណ​៦​ដែល​ចំណាយ​ទឹកប្រាក់​អស់​៥.៩៤៨.០០០​រៀល​។​ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ជា​អំណោយ​របស់​ស​.​ស​.​យ​.​ក​ក្នុងស្រុក​រវៀង​និង​កងកម្លាំង​ទាំង​៣​ប្រភេទ​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​។​បានប្រគល់​ជូន​លោក យិ​ម អាត និង​អ្នកស្រី​មុត ម៉ា​នី ដែលជា​គ្រួសារ​ជនពិកា​ក្នុងភូមិ ស្រឡៅ​ស្រង ឃុំ​រក្សា ស្រុក វៀង​។

​លោក​អភិបាល​បានប្រគល់​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៥០​ម៉ឺន​រៀល​ជូន​ដល់​គ្រួសារ​ខាងលើ​និង​ឧបត្ថម​សារុង​ម្នាក់​១​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​២៥០​នាក់​ដែល​បានមក​ចូលរួម​។​នៅ​ថ្ងៃ​ដដែល​នោះ​ដែល​លោក​អ៊ុន​ចាន់​ដា​បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ចុះ​ចែក​ផ្ទះ​១​ខ្នង​ទៀត​ដល់​អតីត​យុវជន​នៅ​នៅ ភូមិបរ ឃុំ​ពុទ្រា ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​ដែលមាន​ទំហំ​ទទឹង​៦​ម៉ែត្រ​និង​បណ្ដោយ​៨​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រ​ស័ង្កសី​ដែល​ចំណាយ​ទឹកប្រាក់​អស់​ចំនួន​៨.១០០.០០០​រៀល​។​

​លោក​ឧ​ត្ត​ម​សេនី​ទោ ចាន់ សុ​ភ័​ក្ត្រា​បាន​មានប្រសាសន៍ថា​ការងារ​កសាង​ផ្ទះ​ជូន​គ្រួសារ​អតីតយុទ្ធជន​​ចាប់ពី​ខែ​០៧ ឆ្នាំ​២០១៧ មកដល់ ខែ​០៨ ឆ្នាំ ២០១៨ នេះ សមាគម​អតីត​យុវជន​កម្ពុជា ខេត្តព្រះវិហារ បាន​សាង​សង់ផ្ទះ​ជួន​អតីត​យុវជន​បាន​ចំនួន​១២​ខ្នង​ផ្ទះ​ចំណាយ​ថវិការ​អស់​ចំនួន​១១៤.០០០.០០០​រៀល។

ក្នុងនោះ​៖​មាន​. ស្រុក​គូលែន ចំនួន​២ ខ្នង . ស្រុក​ត្បែងមានជ័យ ចំនួន​២​ខ្នង​. ស្រុក​ឆែប ចំនួន​២​ខ្នង​ស្រុក​ជ័យ​សែន​ចំនួន​២​ខ្នង​.​ស្រុករ​វៀង​ចំនួន​២​ខ្នង​.​ក្រុង​ព្រះវិហារ​ចំនួន​២​ខ្នង​ការងារ​ចុះ​ប្រគល់​ថវិការ​បេឡា​មរណៈ​សង្គ្រោះ​ចាប់ពី​ដើមឆ្នាំ​២០១៨​។ រហូតមកដល់​ពេលនេះ សមាជិក ស​.​អ​.​ក ខេត្តព្រះវិហារ បានទទួល​បេឡា​មរណៈ​ចំនួន​២១​សព​នឹង​បាន​ដោះស្រាយ​ថវិកា​បេឡា​មរណៈ​សង្គ្រោះបាន​ទាន់ពេលវេលា ជូន​ដល់​គ្រួសារ​សព ស្មើរ​នឹង​ថវិការ​ចំនួន ៨៤.០០០.០០០​រៀល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ សុ​ភ័​ក្ក្រា ប្រធាន ស​. អ​. ក ខេត្តព្រះវិហារ ដែលមាន​ទាំង​ស្មារតី និង​សម្ភារៈ ។​មានការ​សហការ​ណ៍​បាន​យ៉ាង​ល្អប្រសើរ​ក្នុង​គណៈកម្មាធិការ​ស​.​អ​.​ក​ខេត្តព្រះវិហារ​ជាមួយ​អជ្ញាធរ​មូល​ដ្ផា​ន​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើឱ្យ​អតីតយុទ្ធជន​ក​ម្អុ​ជា​ខេត្តព្រះវិហារ​សម្រេច​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន​បាន​គួរឱ្យកត់សំគាល់​។​

ផ្ទះ​ដែល​ប្រគល់ជូន​នៅពេលនេះ​ជា​ផ្ទះ​លើក​ទី​១៣​ហើយ​ក្រុមការងារ​ស​.​អ​.​ក​.​ប្រគល់ជូន​ហើយ​លោក​បាន​នាំយក​អំណោយ​មក​ចែកជូន​ក្រុមគ្រួសារ​អតីត​យុវជន​រួមមាន​សារុង​១​និង​ថវិកា​២០.០០០​រៀល​៕S/