​អាជ្ញាធរខេត្ត​ផ្តើម​ដាក់​ភ្លើងស្តុប​៦​កន្លែង​នៅលើ​ផ្លូវបំបែក​ក្នុង​ក្រុង​សិរីសោភ័ណ​

548
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ផ្តើម​ដាក់​ភ្លើងស្តុប​៦​កន្លែង​នៅលើ​ផ្លូវបំបែក​ក្នុង​សង្កាត់​៤​ក្នុង​ក្រុង​សិរីសោភ័ណ ដើម្បី​សម្រួល​ចរាចរណ៍​ផង​និង​លើកកម្ពស់​សោភ័ណភាព​ផង​។​

លោក​ឡោ​ប៊ុន​ពេជ្រ​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹង​ថ្ងៃទី​៣​ខែ​វិ​ច្ចឹ​កា​ថា​:​ភ្លើងស្តុប​៦​កន្លែង​ដែល​ត្រូវដាក់​នោះ​រួមមាន​ថ្មី​៥​និង​កែសម្រួល​ចាស់​១​គឺ​ទី​-​ភ្លើងស្តុប​រង្វង់​មូល​រូបសំណាក​អវតារ​លោ​កិ​ស្វរ​:​ផ្លូវជាតិ​លេខ​៥ ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល ។ ទី​២-​ភ្លើងស្តុប​ផ្លូ​ប​សាមគ្គី កែង​នឹង​ផ្លូវជាតិ​លេខ​៥ សង្កាត់​ព្រះ​ពន្លា​។​

​ទី​៣​ភ្លើងស្តុប​ចូល​ផ្សារ​រាត្រី​នា​សង្កាត់​ព្រះ​ពន្លា​។​ទី​៤​កែសម្រួល​ភ្លើងស្តុប​ចាស់​សួន​កុសុម​:​ផ្លូវជាតិ​លេខ​៦​និង​លេខ​៥៦​នៅ​សង្កាត់​ព្រះ​ពន្លា​និង​សង្កាត់​កំពង់ស្វាយ​។ ទី​៥ ភ្កើ​ង​ស្តុ​ប​សាលាក្រុង​សិរីសោភ័ណ លើ​ផ្លូ​វេះ​តិ​លេច​៥៦​និង​វិថី​៧​មករា​ក្នុង​សង្កាត់​កំពង់ស្វាយ​និង​ទី​៦​ភ្លើងស្តុប​ទឹកថ្លា​លើផ្លូវ​ជាតិ​លេខ​៥​និង​វិថី​៧​មករា ក្នុង​សង្កាត់​ទឹកថ្លា ។​

​លោក​ឱ្យដឹង​បន្តថា​:​ទីតាំង​នៃ​គម្រោង​ដាក់​ភ្លើងស្តុប​នេះ​ត្រូវបាន​លោក​និង​ក្រុមហ៊ុន​ឯកជន​ម៉ៅការ​បាន​ចុះ​ពិនិត្យ​តាំងពី​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៨ កន្លងមក ។​លើក​នេះ បាន​ដំណើរ​ការដាក់ មិន​ដូច​កាលពីមុនៗ ។​លោក​បន្តថា គម្រោង​នេះ​ប្រើ​ថវិកា​គុណប្រយោជន៍​ខេត្ត​ឆ្នាំ​២០១៧ ។​
​ឬថា​វា​ស្ថិតក្នុង​គម្រោង​រួម​នៃ​ការកែលម្អ​សោភ័ណភាព​ក្រុង​សិរីសោភ័ណ​ដែល​រួមទាំង​ការដាក់​ភ្លើងគោម​បំ​ភ្លែ​ផ្លូវ​នានា​ក្នុង​ក្រុង​ចំនួន​ជាង​៣០០​ដើម ដែល​អាជ្ញាធរ​បាន​ដាំ​រូ​ច​ហើយ​កន្លងមក​។​

​សូម​រំលឹកថា​ក្នុង​ក្រុង​សិរីសោភ័ណ​កន្លងមក​មាន​ភ្លើងស្តុប​តែ​១​គត់​គឺ​ភ្លើងស្តុប​សួន​ព្រះកុសុម​:​ដែល​ដាក់​ពី​ឆ្នាំ​២០០៨​មក​។​នៅតាម​ស្រុក​មាន​ភ្លើងស្តុប​នៅ​ទីរួមស្រុក​ព្រះនេត្រព្រះ​១​និង​នៅ​ទីរួមស្រុក​ព្រះនេត្រព្រះ​១​។​ឯ​នៅ​ក្រុង​ប៉ោយប៉ែត​វិញ​អាជ្ញាធរ​ក្រុង​នោះ​គ្រោង​ដាក់​ភ្លើងស្តុប​៥៦​កន្លែង​ដែរ​ក្រោម​ជំនួយ​សប្បុរសជន និង​មន្ត្រី​ក្នុង​ក្រុង​៕S/

​រូបថត : អាជ្ញាធរខេត្ត​ផ្តើម​ដាក់​ភ្លើងស្តុប​៦​កន្លែង​នៅលើ​ផ្លូវបំបែក​ក្នុង​ក្រុង​សិរីសោភ័ណ ( រូប : ប​.​ជ៍យ​)​

#