​អាជ្ញាធរខេត្ត​ព្រះវិហារ​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះជួយ​ច្រូតស្រូវ​ពលរដ្ឋ​នៅ​ស្រុក​រវៀង​

368

(​ព្រះវិហារ​)៖​ក្នុង​គោលបំណង​កាត់បន្ថយ​ការចំណាយ​ថវិការ​ប្រជាពលរដ្ឋ​ក្នុង​ការជួល​កងពល​ក​ម្ម​មក​ប្រមូល​ផល​ស្រូវ​ដែល​ទុំ​ពេញ​វាលស្រែ​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែវិច្ឆិការ​ឆ្នាំ​២០១៧​នេះ​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ដឹកនាំ​មន្ត្រីរាជការ​កងកំលាំង​ប្រដាប​ល​អាវុធ​និង​ក្រុមយុវជន​បាន​ចុះ​មកជួយ​ច្រូតស្រូវ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដំណាក់​ចិន​ឃុំ​រស្មី​ស្រុក​រវៀង​ខេត្តព្រះវិហារ​។​

​លោក​អ៊ុន​ចាន់​ដា​បាន​មានប្រសាសន៍ថា​៖​រដូវ​នេះ​ជា​រដូវ​ប្រមូល​ផល​ជា​រដូវ​ច្រូតកាត់​ស្រូវ​ដែល​ក្រុមគ្រួសារ​និ​មួយៗ​កំពុង​តែមាន​ភាព​មមា​ញឹក ដោយឡែក​គ្រួសារ​ខ្លះទៀត​ដោយសារតែ​សមាជិកគ្រួសារ​តិច​បាន​បង្ខំចិត្ត​ជួល​កំលាំង​ពលកម្ម​ពី​ខាងក្រៅ​មកជួយ​បន្ថែមទៀត​។​

ដោយ​ពិនិត្យឃើញ​នូវ​ទិដ្ឋភាព​បែបនេះ​ទើប​លោក​រួមជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកំលាំង​ប្រដាប់​វុ​ធ​ព្រមទាំង​ក្រុមយុវជន​បាន​សហការគ្នា​ចុះជួយ​ច្រូតស្រូវ​ជន​ប្រជាពលរដ្ឋ​ហើយ​លោក​អភិបាលខេត្ត​ក៍​បានធ្វើកា​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​កំលាំង​ពលកម្ម​ក្នុងការ​ច្រូតស្រូវ សូម​ទំនាក់ទំនង​មកជា​មួយ​អជ្ញាធរ​មួលដ្ឋាន ភូមិ ឃុំ​ដើម្បីអោយ​ចាត់​កំលាំង​ចុះជួយ​ច្រូត​។​

​ជាមួយគ្នានេះ​ផងដែរ​លោក​អ៊ុន ចាន់​ដា បាន​សំដែង​នូវ​ក្តី​សប្បាយរីករាយ​ដែល​ខេត្តព្រះវិហារ​អាច​ផលិត​បាន​ស្រូវ​សរីរាង្គ ដែលមាន​ក្រុមហ៊ុន​ធំៗ​ចុះ​កុងត្រា​ក្នុងការ​ទទួល​ទិញ​សម្រាប់​នាំចេញ​លក់​បន្តទៅ​ក្រៅប្រទេស​ដែល​ចំណុច​នេះ​លោក​សូមអោយ​បងប្អូន​ប្រជាកសិករ​ត្រូវមាន​ភាពស្មោះត្រង់​ក្នុង​ការផលិត​ដើម្បីអោយ​ក្រុមហ៊ុន​បញ្ជា​ទិញ​អោយ​កាន់តែច្រើន​នៅ​ឆ្នាំក្រោយៗ​ទៀត​។​

​លោក​អ៊ុន​ចាន់​ដា​ក៍បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តព្រះវិហារ​ដែល​បានរៀបចំ​កម្មវិធី​នេះ​ឡើង​ប្រកបដោយ​អត្ថ​ន​យ័​និង​ភាព​ស្និទ​ស្នាល​រីករាយ​។​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បាន​មានប្រសាសន៍ថា​៖​ទិន្នផល​ស្រូវ​ឆ្នាំនេះ​មានការ​កើនឡើង​ជាង​ឆ្នាំ​មុននេះ​ដោយសារ​ទឹកភ្លៀង​បាន​ធ្លាក់​ស្រោចស្រព​គ្រប់​ទីកន្លែង​។​

​ក្នុង​ឆ្នាំ​២០១៧​នេះ​ដោយ​ខេត្តព្រះវិហារ​ទទួលបាន​ទឹកភ្លៀង​ល្អ​ប្រមាណ​១៦០០​មី​លី​ម៉ែត្រ​ហើយ​ក្នុងនោះ​ការធ្លាក់​ទឹកភ្លៀង​មាន​របាយ​ស្មើ​សាច់​ល្អ​បើ​យើង​គិត​ត្រឹម​សប្តាហ៍​ទី​២​ក្នុង​ខែវិច្ឆិការ​ការបង្កបង្កើន​ផល​យើង​បាន​ពី​៣០​ទៅ​៤៣%​មា​នន​យ័​ថា​ផ្ទៃដី​ដែល​យើង​ដាំ​ដុះ​ប្រមាណ​៨៥.០០០​ហិកតា​យើង​ច្រូត​បានតែ​២៦១២១​ហិកតា​ហើយ​ស្មើ​និង​៣០%​ជាង​នេះ​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​ហើយ​ជាទូទៅ​យើង​ច្រូត​បានតែ​ប្រភេទ​ស្រូវស្រាល​ប៉ុណ្ណោះ​៕S/​ដោយ​៖​សៅ​វ៉ាន់ឌី​

អាជ្ញាធរខេត្ត​ព្រះវិហារ​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះជួយ​ច្រូតស្រូវ​ពលរដ្ឋ​នៅ​ស្រុក​រវៀង