​អាជ្ញាធរខេត្ត​ព្រះវិហារ​ចុះ​ពិនិត្យ​ករណី​ទំនាស់​ដីធ្លី​រវាង​ប្រជា​សហគម​និង​ក្រុមហ៊ុន​ចំការ​អំពៅ​

976
ចែករម្លែក

ដោយ៖សៅវ៉ាន់ឌី/​ព្រះវិហារៈកាលពី​ព្រឹក​ថ្ងៃទី​២៧​ខែ​មិនា​ឆ្នាំ​២០១៨​អាជ្ញាធរខេត្ត​ព្រះវិហារ​បាន​ដឹកនាំ​មេបញ្ជាការ​កងកម្លាំង​ទាំង​៣​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​រួម​និង​អជ្ញាធរ​ភូមិ​ឃុំ​ស្រុក​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង​ដី​ទំនាស់​រវាង​ប្រជា​សហគម​និង​ក្រុមហ៊ុន​ចំការ​ពៅ ស្ថិតក្នុង​ឃុំ​ម្លូរ​ព្រៃ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ឱ្យដឹងថា​ការចុះ​មក​ពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង​ដី​ទំនាស់​រវាង​ប្រជា​សហគម​និង​ក្រុមហ៊ុន​ចំការ​អំពៅ​របស់​ចិន​នៅពេលនេះ​គឺ​យើង​ចង់ដឹង​និង​ចង់​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​នៃ​ទំនាស់​ដើម្បី​ឈានទៅដល់​ការដោះស្រាយ​បញ្ជ​ប់​នៅពេល​ខ្លី​ខាងមុខនេះ​។​

គឺ​មិន​ឱ្យមាន​អ្នកឈ្នះ​និង​មិន​ឱ្យមាន​អ្នកចាញ់​ទេ​ហើយ​ការដោះស្រាយ​យើង​ឈរលើ​គោលការណ៍​ច្បាប់​ជា​ចំបង​។​លោក​អភិបាលខេត្ត​បាន​គូសបញ្ជាក់​បន្ថែមថា​ជាទូទៅ​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ចំការ​អំពៅ​របស់​ចិន មកដល់​ថ្ងៃនេះ​គឺ​នៅសល់​ទំនាស់​តិចតួច​ទេ​។​ដូច្នេះ​យើង​ចុះមក​ថ្ងៃនេះ​គឺ​ក្នុង​គោលបំណង​បញ្ចប់ទំនាស់​តិចតួច​នេះ​មិន​ឱ្យនៅ​សេសសល់​ទៀត​ទេ​។​
​ឈ្លាត​ក្នុងឱកាស​នោះ​លោក​អ៊ុន ចាន់​ដា បាន​អញ្ជើញ​បន្តដំណើរ​ចុះ​ពិនិត្យ​ទីតាំងនៅ​ចំណុច​អូរ​ដាវ ភូមិ​ដង​ផ្លិត ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ ដែល​កន្លងមក​ត្រង់ចំណុច​ត្រូវបាន​ជនល្មើស​បាច​ថ្នាំពុល​ដាក់​ចាប់​សត្វ ធ្វើឱ្យ​សត្វ​គោក្របី​ប្រជា​ពលរ​ដ្ខ​និង​សត្វ​ស្លាប​ជាច្រើន​ងាប​ល​ជា​បន្តបន្ទាប់​។​ជាមួយនិង​វិធានការ​ការពារ​កុំឱ្យ​មនុស្ស​ឫ​សត្វ​ពុល​ស្លាប់​ឫ​ងាប់​ជា​បន្តទៅទៀត​។
​លោក​អភិបាលខេត្ត​បាន​ណែនាំ​អោយ​អជ្ញាធរ​ស្រុក​ឆែប ត្រូវ​សរសេរ​ប្រាប់​ប្រជាពលរដ្ឋ ហើយ​យកទៅ​បិទ​នៅ​ទីតាំង​នោះ កុំឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​នោះ​ព្រោះ​មាន​ជាតិពុល​និង​ត្រូវ​ព័ទ្ធរបង​ជុំវិញ​ទីតាំង​នេះ​ឱ្យបាន​រឹងមាំ​កុំឱ្យ​សត្វ​គោក្របី​ចូល​តទៅទៀត​៕S/

​អាជ្ញាធរខេត្ត​ព្រះវិហារ​ចុះ​ពិនិត្យ​ករណី​ទំនាស់​ដីធ្លី​រវាង​ប្រជា​សហគម​និង​ក្រុមហ៊ុន​ចំការ​អំពៅ​

#