​អាជ្ញាធរខេត្ត​ព្រះវិហារ​រៀបចំ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​

166

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អាជ្ញាធរ​កង​កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ទូទាំង​ខេត្តព្រះវិហារ​រៀបចំ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​។​ថ្វាយព្រះពរ​ព្រះករុណា​ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា​ក្នុងឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម គម្រប់​៦៥​យាង ចូល​៦៦​ព្រះវស្សា​។​

​ពិធី​នេះ​ប្រារព្ធ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិ បាល​ខេត្ត​ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ព្រះសង្ឃ លោកតា​លោកយាយ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​សាលាខេត្ត​ព្រះវិហារ​។​
ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​ប្រសិទ្ធិ​ពរជ័យ​វិបុល​សុខ​គ្រប់ប្រការ មាន​ព្រះរាជសុខភាព​មាំមួន មាន​ជន្មាយុ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់​ជា​ម្លប់ សុខសន្តិភាព ជូន​ដល់​ប្រជានុរាស្ត្រ​ឲ្យ​បានយូរ​អង្វែង​៕S/

​អាជ្ញាធរខេត្ត​ព្រះវិហារ​រៀបចំ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​