​អាជ្ញាធរខេត្ត​ព្រះវិហារ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​នាពេលខាងមុខ​

984
ចែករម្លែក

ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​អាជ្ញាធរខេត្ត​ព្រះវិហារ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​នាពេលខាងមុខ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​។​ក្នុងនោះដែរ​ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សុខសន្តិភាព​ឲ្យ​នៅ​គង់វង្ស​ជាពិសេស​បោះឆ្នោត​ជូន​គណៈបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​បម្រើ​រាស្ត្រ​យ៉ាងពិត​ប្រាកដ​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ រួមជាមួយ​លេខា​ទី​២ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ក៏ដូចជា​មន្ត្រីរាជការ​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​១១​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦២ ទៅ​ភូមិ​ស្វាយ​ដំណាក់ និង​ភូម​បង្កើន​ផល ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​

​ក្នុងឱកាស​នោះដែរ លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា ផ្លូវ​មួយ​ខ្សែ​នេះ គឺ​បានមកពី​ជំនួយ​របស់​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ឲ្យ ដូច​ច្នេះ​ហើយ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា​ផ្លូវ​នេះ​ឲ្យ​បានល្អ​ផងដែរ​៕S/

​អាជ្ញាធរខេត្ត​ព្រះវិហារ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​នាពេលខាងមុខ​