​អាជ្ញាធរខេត្ត​ព្រះវិហារ​តម្រូវឱ្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ការិយាល័យ​របស់ខ្លួន

386
ចែករម្លែក
  • 161
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ឱ្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៣៤​នៅក្នុង​ខេត្ត​ត្រូវតែមាន​ការិយាល័យ​រប​ស់​ខ្លួន​។​បើទោះបី​ស្នាក់ការ​នៅ​ទីតាំង​ដី​មាន​រួចទៅហើយ គឺ​ត្រូវតែមាន​ស្នាក់ការ​បន្ថែម ដើម្បី​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ និង​មន្ទីរ​កសិកម្ម ។​ដើម្បី​ជួប​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​ជាមួយ​ប្រជាពលរដ្ឋ និង​ការវិនិយោគ ផ្សេងៗ​។​

​ជាមួយគ្នានេះ​អភិបាលខេត្ត​ព្រះវិហារ​ក៏បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មិនទាន់បាន​ចុះបញ្ជី សូមព​ន្លឿ​ន​ការចុះបញ្ជី​ឲ្យ​បាន​ឆាប់រហ័ស ជាពិសេស​ត្រូវ​គ្រប់គ្រង​ដី ដែល​ចុះបញ្ជី​ហើយ ឲ្យ​បានល្អ​ចៀសវាង​មានការ​រំលោភ​កាន់កាប់​ណាមួយ​ពី​សំណាក់​ប្រជាពលរដ្ឋ​នាំឱ្យមាន​បញ្ហា​កើតឡើង​នៅ​ថ្ងៃក្រោយ​។​

ការលើកឡើង​របស់លោក​អ៊ុន​ចាន់​ដា​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​នៅក្នុង​ឱកាស​ដែល​លោក​អភិបាលខេត្ត​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​«​ការជំរុញ​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ចុះបញ្ជី​ដី​រដ្ឋ​»​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​នៅ​សាលប្រជុំ​សាលាខេត្ត​។​

​នៅក្នុង​ឱកាស​នោះដែរ​លោក​អ៊ុន​ចាន់​ដា​បាន​ថ្លែងថា​«​យើង​ត្រូវអនុវត្ត​វិធានការ​ច្បាប់​ដើម្បី​កុំឱ្យ​មាន​បញ្ហា​នៅពេលនេះ​និង​រយៈពេល​៣​ឆ្នាំ​ទៅមុខទៀត​ជាមួយ​ប្រជាពលរដ្ឋ​ព្រោះ​ឱកាស​នៃ​ការដោះស្រាយ​បញ្ហា​ទាំងឡាយ គឺ​ក្នុង​រយៈពេល​៣​ឆ្នាំ​។​

ក្នុងនោះ​រយៈពេល​៣​ឆ្នាំនេះ គឺ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ឱ្យ​ស្អាត បញ្ជៀ​ស​នូវ​បញ្ហា​អសកម្ម​ផ្សេងៗ ពិសេស​ត្រូវ​ហ៊ាន​អនុវត្ត​ច្បាប់ ចំពោះ​ជនខិលខូច​ទាំងឡាយណា ដែល​គាត់​មិន​អនុវត្ត​ច្បាប់​យក​បញ្ហា​ច្បាប់​មក​ធ្វើជា​រឿង​នយោបាយ គឺ​មិន​ឱ្យមាន​ជាដាច់ខាត​»​។​

​លោក​បាន​បន្តថា ការងារ​ត្រូវអនុវត្ត​បន្ត​ជាមួយ​ក្រុមហ៊ុន​នៅ​សេសសល់​ចំនួន​១១​ក្រុមហ៊ុន​ទៀត​។ លោក​បានស្នើ​សុំឱ្យ​បង្កើត​ក្រុមការងារ​មួយ​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​មួយរូប​ដោយមាន​ការចូលរួម​ពី​មន្ទីរ​កសិកម្ម​មន្ទីរ​ដែ​ន​ដី​និង​ការិយាល័យ​អន្តរ​វិស័យ​របស់​សាលាខេត្ត​ផងដែរ​ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ត​។​
​លោក​បាន​បញ្ជាក់ថា​នៅពេលដែល​ក្រុមហ៊ុន​ទាំងអស់​បាន​ចុះបញ្ជីរ​រួចហើយ​ក្រុមហ៊ុន​ត្រូវ​បន្ត​ការពារ​ដី​នេះ​មិនមែន​ចុះបញ្ជី​ហើយ​លែង​ការពារ​ទុកចោល​និង​ក៏​ពិបាក​ដែរ​។​«​យើង​មិន​ចង់ឱ្យ​មានការ​ប្តឹងផ្តល់​គ្នា​តទៅទៀត​ទេ ពេលដែល​ដី​ចុះបញ្ជី​ហើយ​នោះទេ​។ ដី​ដែល​បាន​ចុះបញ្ជី​ហើយ​ត្រូវតែ​បន្ត​ការពារ ទោះបី​ផែនការ​ប្រើប្រាស់​ដី​របស់​យើង​វា​មិនទាន់​ដល់​កន្លែង​និង​យ៉ាង​ក៏ដោយ​។​

​ប៉ុន្តែ​តែមាន​សន្តិសុខ​ការពារ​ក្រុម​ល្បាត​ក្រុម​មើល​តាម​នឹង​ទៅ​ការកំណត់​ព្រំ​ការជីក​ប្រឡាយ​ព្រំ​ត្រូវធ្វើ​ជាប្រចាំ​ត្រូវមាន​សន្តិសុខ​ការពារ​ដី​ជាប្រចាំ​៕S/​

#