​អាជ្ញាធរខេត្ត​ព្រះវិហារ​ប្រគល់​ផ្ទះមួយ​ខ្នង​ដល់​គ្រួសារ​ក្រីក្រ​ដែល​ភ្លើង​ឆេះ​អស់​កន្លងទៅ​

539
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ផ្ទះមួយ​ខ្នង​ទំហំ​៥​ម​គុណ​៦​ម​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​។​

​ផ្ទះ​នោះបាន​ជូន​ស្ត្រី​ឈ្មោះ​ប៉ាត់​ចាន់​លី​អាយុ​៣៥​មាន​សមាជិក​៤​នាក់​ស្រី​២​នាក់​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​កាលពី​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០១៩​កន្លង​ទៅហើយ​មាន​ជីវភាព​ខ្វះខាត​នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។​

​ក្នុងឱកាស​នោះ​លោក​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​ពាំ​នាំនូវ​ប្រសាសន៍​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​។ ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច​ជា​កាល​គឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។​

​លោក​អភិបាលខេត្ត​ក៏បាន​ផ្តាំ​ផ្ញើឱ្យ​ខិតខំ​ប្រក​បរបរ​ចិញ្ចឹមជីវិត​បន្ថែម​ដើម្បី​សម្រាល​នូវ​ជីវភាព​រស់នៅ​និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ត្រូវ​កាប់ឆ្ការ​សម្អាត​ជុំវិញ​ផ្ទះ​ឱ្យបាន​ស្អាត​ជៀសវាង​គ្រោះថ្នាក់​ឡើងជា​យថាហេតុ ។​សម្ភារៈ​ដែល​បាន​ផ្តល់ជូន​រួមមាន ៖ អង្ករ ៥០ គីឡូក្រាម មី ២ កេស ត្រីខ ១០​កំប៉ុង ទឹក​ស៊ី​អី​វ ១​យួរ មុង​សុ​វត្តិភាព​១ មុង​ធម្មតា​១ ភួយ​ធំ​១ តូច ១ សារុង​១ ក្រមា​១ ចាន​សម្ល​២ ចានបាយ​៤ ស្លាបព្រា​៤ កាទឹក​១ ធុង​ទឹក​១ ចានដែក​១ កន្ទេល​១ កាំបិត​មុខ​ពីរ​១ និង​ថវិកា​មួយចំនួន​៕S/​

#