​អាជ្ញាធរខេត្ត​ព្រះវិហារ​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ស្ថានភាព​ផលប៉ះពាល់​ដោយ​ទឹកជំនន់​

261
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​ពិនិត្យមើល​ស្ថានភាព​ផលប៉ះពាល់​និង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងទៅ​នៅក្នុង​គោលដៅ​៣​ស្រុក​ដោយមាន​ស្រុក​គូលែន​,​ស្រុក​ជាំ​ក្សាន្ត​,​និង​ស្រុក​ឆែប​។​

​ជាមួយ​នោះ​ថ្នាក់ដឹកនាំ​ក៏បាន​ចុះ​ពិនិត្យ​ផ្លូវ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រះវិហា​-​ពិនិត្យ​ការបាក់​ស្រុត​ផ្លូវ​ឡើង​ភ្នំ​ដងរ៉ែក​(​អានសេះ​ស្រុក​ជាំ​ក្សាន្ត​)​។​ពិនិត្យមើល​ស្ថានភាព​ជំនន់​ទឹកភ្លៀង​កាលពី​ថ្ងៃទី​៤​ខែកញ្ញា​កន្លងទៅ​នៅ​ស្ពាន​ឆែប​ទឹកបាន​ស្រក់​វិញ​ខ្លះ​អាចធ្វើ​ចរាចរណ៍​បាន​និង​មិនមាន​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ទេ​តែ​នៅ​បន្ត​លិច​ស្រូវ​លិច​ស្រែ​។​

​ដោយឡែក​ឃុំ​កំពង់​ស្រឡៅ​១​និង​ឃុំ​កំពង់​ស្រឡៅ​២​ស្ថានភាព​ទឹក​មានការ​ហក់​ឡើង​ភូមិ​មួយចំនួន​មានការ​លិច​ដល់ផ្ទះ​ផ្លូវ​និង​ស្រែ​ដែល​បណ្ដាលមកពី​ទឹកទន្លេ​មេគង្គ​នៅតែ​បន្ត​ឡើង​តិចៗ​តែ​មិន​បង្កឱ្យមាន​ផល​ប៉ះ​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​។​នៅ​ព្រឹក​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​លោក​ចាប​កុយ​ប្រធាន​មន្ទីរ​ធន់​ធាន​ទឹក​និង​ឧតុនិយម​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​កម្ពស់​ទឹកស្ទឹង​សែន​នៅតែ​បន្ត​ហក់​ឡើងជា​បន្តបន្ទាប់​។​

មកដល់​ថ្ងៃ​៦​ខែកញ្ញា​នេះ​ទឹក​មាន​កម្ពស់​ដល់​ទៅ​១២,៣៨​ម៉ែត្រ​ហើយ​។​នៅឯ​ឃុំ​កំពង់​ស្រឡៅ​១​និង​ឃុំ​កំពង់​ស្រឡៅ​២​ស្ថានភាព​ទឹក​មានការ​ហក់​ឡើង​ភូមិ​មួយចំនួន​មានការ​លិច​ដល់ផ្ទះ​ផ្លូវ​និង​ស្រែ​ដែល​បណ្ដាលមកពី​ទឹកទន្លេ​មេគង្គ​នៅតែ​បន្ត​ឡើង​តិចៗ​តែ​មិន​បង្កឱ្យមាន​ផល​ប៉ះ​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​។​

​ដើម្បី​ធានាបាន​នូវ​សុខ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឬ​ឆ្លងកាត់​តំបន់​មាន​ជំនន់​ទឹកភ្លៀង​សូម​បន្ថែម​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​រាល់​ការធ្វើដំណើរ​និង​ប្រុងប្រយ័ត្ន​ចំពោះ​ក្មេង​តូចៗ​ដែល​ចូលចិត្ត​លេង​ទឹក​៕S/