​អាជ្ញាធរខេត្ត​ស្នើ​ពលរដ្ឋ​រង​ផលប៉ះពាល់​សហការ​បើក​ផ្លូវ​

544
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​អាជ្ញាធរខេត្ត​ស្នើ​ពលរដ្ឋ​រង​ផលប៉ះពាល់​សហការ​បើក​ផ្លូវ​និង​ត្រួសត្រាយ​សាងសង់​ស្តា​ត​(​ពហុ​កីឡដ្ឋាន​)​នៅ​បន្ទាយមានជ័យ​ស្ថិតនៅ​ភ្នំ​ដូងព្រះ​ភ្នំ​ខ្លា​កូន​ចាស់​សង្កាត់​អូរ​អំបិល​និង​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។​

​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹង​ថ្ងៃទី​៣០​ខែសីហា​ថា​:​ទីតាំង​សម្រាប់​សាងសង់​ពហុ​កីឡដ្ឋាន​ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុង​ឈូសឆាយ​ពង្រាប​ទីលាន​និង​បើកផ្លូវ​ចេញចូល ។​​លោក​បន្តថា​:​ក្នុងនាម​អាជ្ញាធរខេត្ត​និង​រូបលោក​ផ្ទាល់​សូម​អរគុណ​ពុក​ម៉ែ​បងប្អូន​ដែល​បានផ្តល់​កិច្ចសហការ​ក្នុង​ការជួយ​បើកផ្លូវ​បាន​ទូលាយ ងាយស្រួល​ក្នុងការ​ធ្វើចរាចរ​ចេញចូល​មកកាន់​ពហុ​កីឡដ្ឋាន​។ ក្នុង​គម្រោង​សាងសង់ គឺមាន​ការសាងសង់​សម្រាប់​បម្រើ​ឲ្យ​ការ​ប្រ​គួ​ត​កីឡា​ច្រើន​ប្រភេទ មាន​បាល់ទាត់ បាល់ទះ សី បាល់បោះ ប៉េង​ប៉ុង មុង​សាយ ។​ល​។​

​លោក​អភិបាលខេត្ត​និយាយ​បន្ថែមថា​: ជាមួយនេះ ខេត្ត​ក៏មាន​ការ​១- សាងសង់​មជ្ឈមណ្ឌល​យុវជន សម្រាប់​ការបណ្តុះបណ្តាល​យុវជន​ទាំង​ចំណេះដឹង និង​ជំនាញ​បច្ចេកទេស​។ ២- ការសាងសង់​សារមន្ទី​រ​ខេត្ត​មួយ​មាន​លក្ខណៈ​ស្តង់ដារ​សម្រាប់​តម្កល់​វត្ថុ​បូរាណ​របស់​យើង​ដែលជា​កេរដំណែល​ដូនតា​ភ្ញៀវទេសចរ​និង​សម្រាប់​ការសិក្សា​ស្រាវជ្រាវ ។​៣-​ការរៀបចំ​បូរី​កីឡា​សណ្ឋាគារ​សម្រាប់​ភ្ញៀវ​កន្លែង​កម្សាន្ត​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​កម្សាន្ត​ក្នុង​ខេត្ត​យើង​កាន់តែច្រើន​។​ក៏ដូចជា​សម្រាប់​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​យើង​កម្សាន្ត​សប្បាយ​ប្រកបដោយ​មនោ​រម្យ​ផងដែរ ។​

​សូម​រំលឹកថា​ដី​គម្រោង​កសាង​ពហុ​កីឡដ្ឋាន​ខេត្ត​បន្ទាយ​ជ័យ​នា​ចំណុច​ភ្នំ​ដូងព្រះ​និង​ភ្នំ​ខ្លា​កូន​ចាស់​នា​សង្កាត់​អូរ​អំបិល​និង​សង្កាត់​កំពង់ស្វាយ ដើមឡើយ​គ្រោង​ដី​ទំហំ​៥,៥​ហិកតា រួច​កើន​ឡើងដល់​៧​ហិកតា ដល់​១៣​ហិកតា​..​ហើយ​ឥឡូវ​ថា​គ្រោង​កើន​ដល់​២០​ហិកតា​។​ការកើនឡើង​ទំហំ​នេះ​នាំឱ្យ​បារម្ភ​ពី​ការលំបាក​ដល់​ការដោះស្រាយ​ផលប៉ះពាល់​។​ប៉ុន្តែ​លោក​អភិបាលខេត្ត​ថា​បន្ត​ស្នើ​ពលរដ្ឋ​និង​អ្នក​ទាំងឡាយ​សហការ​ដោះស្រាយ​ដើម្បី​កសាង​ស្តា​ត​នេះ​ឱ្យបាន​ជោគជ័យ​៕S/

​អាជ្ញាធរខេត្ត​ស្នើ​ពលរដ្ឋ​រង​ផលប៉ះពាល់​សហការ​បើក​ផ្លូវ​