​អាជ្ញាធរខេត្ត​ស្វាយរៀង​នាំយក​អំណោយ​សាខា​កាកបាទក្រហម​ទៅ​ផ្តល់ជូន​គ្រួសារ​រងគ្រោះ

716
ចែករម្លែក

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ស្រុក​រមាសហែក​ស្តីពី​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៨​លោក​ម៉ែន​វិបុល​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​បាន​ចាត់​ឲ្យ​ក្រុមការងារ​សាខា​ដឹកនាំ​ដោយ​លោក​សរ​វណ្ណា​នាយក​សាខា នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​ទៅសួរសុខទុក្ខ​។​

​ក្នុងនោះ​ផ្តល់​អំណោយ​ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៨​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះមួយ​ផ្នែក​(​របើក​ដំបូល​)​ព្រមទាំង​នាំយក​មុង​សុ​វត្ថ​ភាព​ចែកជូន​ដល់​ចាស់ចរា ជនពិការ គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ចំនួន ២១ គ្រួសារ ស្ថិតនៅ​ភូមិ​ត្រស់ ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។

​អំណោយ​ដែល​បានផ្តល់​ជូន​ដល់​គ្រួសារ​រងគ្រោះ​មាន អង្ករ ៣០ គ​ក្រ កន្ទេល​បត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រីខ ១០ កំប៉ុង ឃី​ត ១ កញ្ចប់ (​មុង ភួយ ក្រ​ម៉ា សារុង ) មុង​សុ​វត្ថ​ភាព ១ ថវិកា ១០០,០០០ រៀល ។ ចាស់​ជា​រា ជនពិការ គ្រួសារ​មាន​ជីរ​ភាពខ្វះខាត ២០ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន​មុង​សុ​វត្ថ​ភាព ១ ផងដែរ​៕S/​