​អាជ្ញាធរចុះ​ពិនិត្យ​ការខូចខាត​ហេ​ដ្ឋា​រចនាសម្ព័ន​ដោយសារ​ជំនន់​ទឹកភ្លៀង​

290
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​កាល​ពី​ព្រឹក​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​ដឹកនាំ​មន្ត្រី​មន្ទីរ​ក្រោម​ឱវាទ​ក្នុង​ខេត្តព្រះវិហារ​ចុះ​ពិនិត្យ​ហេ​ដ្ឋា​រចនាសម្ព័ន​ផ្លូវថ្នល់​ដែល​រង​ការខូចខាត​ដោយសា​ជំនន់​ទឹកភ្លៀង​កន្លងទៅ​នៅ​គោលដៅ​ចំនួន​២​ក្នុងស្រុក​ជាំ​ក្សាន្ត​។​

​គោលដៅ​ទី​១​នៅ​ភូមិ​កោង​យោង​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ដោយ​កំណាត់​ផ្លូវលំ​១​ខ្សែ​ខាងលើនេះ​កំពុង​រង​ការយាយី​ពី​ទឹកជំនន់​ពលរដ្ឋ​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​នោះបាន​តាមរយៈ​រថយន្ត​នឹង​ម៉ូតូ​នោះឡើយ​។​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះបាន​តាម​ទូក​ប្រើ​ម៉ាស៊ីន​។​

នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​លោក​ប្រាក់​សុវណ្ណ​ក៏បាន​ធ្វើកា​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នូវពេល​ជិះទូក​ឆ្លងកាត់​ធ្វើយ៉ាងណា​ត្រូវ​ពាក់អាវ​ពោង​ឱ្យបាន​គ្រប់ៗ​គ្នា​។​ជាពិសេស​តៃកុង​ទូក​នេះ​តែម្តង​គឺ​ធ្វើយ៉ាងណា​មេត្តា​ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ព្រោះ​កម្លាំង​ទឹក​នាពេល​បច្ចុប្បន្ននេះ​កំពុងមាន​សន្ទុះ​ឡើង​ខ្លាំងណាស់​។​

​គោលដៅ​ទី​២​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​រួម​និង​អស់លោក​ប្រធាន​មន្ទីរ​ក៏បាន​អញ្ជើញ​ឡើងទៅ​ពិនិត្យ​កំណាត់​ផ្លូវ​បេតុង​១​ខ្សែរ​ឡើងទៅ​ច្រក​ផ្សារ​តំបន់​អានសេះ​ដែល​ផ្លូវ​នេះ​បច្ចុប្បន្ន​រង​នូវ​កា​បាក់ស្រុត​ទាំងស្រុង​ដោយ​មិនអាច​ធ្វើឱ្យ​រថយន្ត​ចរាចរ​ឆ្លងកាត់​បានទេ​។​គឺ​បានត្រឹមតែ​ម៉ូតូ​នឹង​ថ្មើរជើង​តែប៉ុណ្ណោះ​។​

តា​មកា​បញ្ជាក់​ពី​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹងថា​កំណាត់​ផ្លូវ​ដែល​បាក់ស្រុត​នេះ​គឺមាន​ប្រវែង​រហូតដល់​ទៅ​១៥០​ម៉ែត្រ​។​លោក​បានបញ្ជាក់​ទៀតថា​ផ្លូវ​បេតុង​នេះ​គឺ​បាក់ស្រុត​ដាច់​តាំងពី​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩​មក​ម្លេះ​ដោយសា​ជំនន់​ទឹកភ្លៀង​។​ពាក់ព័ន្ធ​និង​ជំនន់​ទឹកភ្លៀង​នេះដែរ​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​ក៏បាន​ឱ្យដឹង​ដែរ​ថា​សម្រាប់​ឆ្នាំ​២០១៩​នេះ​គឺមាន​ទំហំ​ធំ​ជាង​ឆ្នាំ​២០១៨​កន្លងទៅ​។​

​ដោយឡែក​ទិន្នន័យ​ផលប៉ះពាល់​បង្កឡើង​ដោយសា​ទឹកជំនន់​នេះ​លោក​មិនទាន់​បានដឹង​នៅឡើយ​នោះទេ​ដោយ​បច្ចុប្បន្ន​ស្ថានភាព​ទឹក​កំពុងតែ​លិច​ដដែល​នោះ​។​ជាមួយគ្នានេះដែរ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់​ព​ន្ធ័​នឹង​ជាពិសេស​ក្រសួង​វិស្វកម្ម​ធ្វើយ៉ាងណា​ព​ន្លឿ​ន​ធ្វើ​ផ្លូវ​នេះ​ឱ្យបាន​ឆាប់​បំផុត​បើ​អាចធ្វើ​ទៅបាន​នោះ​។​

​លោក​អភិបាលខេត្ត​ក៏បាន​លើកឡើង​ផងដែរ​ថាបើ​ទោះបី​ច្រក​តំបន់​ផ្សារ​អានសេះ​នេះ​មិនជា​ច្រក​អន្តរជាតិ​ក៏ដោយ​ក៏​ច្រក​មួយ​នេះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​លោក​ធ្វើ​ច​រា​សេដ្ឋកិច្ច​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ពួកគាត់​ដែល​ខេត្ត​ជាប់​ព្រំដែន​នោះ​។​

​ជាមួយគ្នា​នោះដែរ​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណកា​នឹង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ក៏បាន​លើកឡើងថា​សម្រាប់​ផ្លូវ​ដែលមាន​ក្នុង​ខេត្តព្រះវិហារ​គ្រប់គ្រង​ដោយ​មន្ទីរ​សាធារណកា​នឹង​ដឹកជញ្ជូន​សរុប​មាន​ប្រវែង​៨០០​គីឡូ​វ​ម៉ែត្រ​។​ដោយ​មិន​គិត​បញ្ចូល​ផ្លូវ​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​នោះទេ​។​

ផ្លូវ​ដែលមាន​ផលប៉ះពាល់​ដោយសា​ទឹកជំនន់​ដែលជា​ផ្លូវ​គ្រប់គ្រង​ដោយ​មន្ទីរ​សាធារណកា​ខេត្ត​នោះ​បើតាម​កា​បញ្ជាក់​ពី​លោក​សំលាង​ទ្រី​បានឱ្យដឹងថា​គឺមាន​៨​គីឡូម៉ែត្រ​ដែល​ទឹក​ហូរ​កាត់​ពីលើ​នោះ​តែ​នៅ​ចរាចរ​បានជា​ធម្មតា​ទេ​។​

​ពាក់ព័ន្ធ​នឹង​ផ្លូវ​ខូច​នោះដែរ​លោក​សំលាង​ទ្រី​បានលើកឡើង​ថាបើ​ផ្លូវ​នោះ​ស្ថិតក្នុង​មន្ទីរ​របស់លោក​ជា​អ្នកគ្រប់គ្រង​នោះ​លោក​នឹង​ចាប់ផ្តើម​ជួស​ជួល​ឡើងវិញ​នៅពេលដែល​ទឹក​ចាប់ផ្តើម​ស្រក​ចុះ​។​លោក​មិនឱ្យ​ប្រជាពលរដ្ឋ​អាក់អន់​ចំពោះ​មន្ទីរ​របស់លោក​ជា​អ្នកគ្រប់គ្រង​នោះទេ​ព្រោះ​ថវិកា​មាន​បម្រុង​ទុកជា​ស្រេច​ហើយ​៕S/​