​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ​កំពុង​តាមដាន​អាជីវកម្ម​ក្លិប​កម្សាន្ត​ណា​មិន​ចូលរួម​ទប់ស្កាត់​ជំ​ងឺកូ​វីដ​

373
ចែករម្លែក

អត្ថ​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​អភិបាលក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង​បាន​អះអាងថា​ខ្លួន​និង​អាជ្ញាធរ​កម្លាំង​ក្នុង​មូលដ្ឋាន​បាន​នឹង​កំពុង​តាមដាន​ពិនិត្យមើល​រាល់​អាជីវកម្ម​KTV​ក្លិប​កម្សាន្ត​និង​រោងកុន​ណា​ដែល​មិន​ព្រម​ចូលរួម​អនុវត្ត​ទៅតាម​ការណែនាំ​របស់រ​ដ្ឋា​ភិ​បាល និង​ក្រសួង​ជំនាញ​។​

​ការ​ថ្លែង​របស់លោក​ឈេ​ង​សុ​វណ្ណដា​អភិបាលក្រុង​ខេមរភូមិន្ទ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២០​នេះ​។​គឺ​តប​នឹង​ក្រោយពី​ក្រសួងសុខាភិបាល​និង​ក្រសួងទេសចរណ៍​បានចេញ​លិខិត​ណែនាំ​ដល់​អភិបាល​រាជធានី​និង​ខេត្ត​ការបិទ​ទីកន្លែង​កម្សាន្ត​សប្បាយ​KTV​និង​រោងភាពយន្ត​នៅ​ទូទាំងប្រទេស​ដើម្បី​ទប់ស្កាត់​ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​-១៩​កំពុង​រីក​រាលដាល​ជាស​កល​។​

​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ចែក​អំណោយ​សប្បុរសធម៌​ដល់​ពលរដ្ឋ​ក្រីក្រ​ស្ត្រី​មេម៉ាយ​និង​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​១៦​នាក់លោក​អភិបាលក្រុង​ខេមរភូមិន្ទ​បន្ថែមថា​រូបលោក​បាន​ត្រៀម​រួចរាល់​នូវ​ការ​អនុវត្តតាម​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​ចុះ​ពិនិត្យ​រាល់​អាជីវកម្ម​ដែល​ខ្លឹមសារ​ក្រសួង​ជំនាញ​បានកំណត់​ឱ្យ​ផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន​។

​ចំពោះ​ការងារ​នេះ​លោក​សង្កត់ធ្ងន់​ដែរ​ថា​ប្រសិនបើ​ម្ចាស់​អាជីវក​ម្មណា​ម្នាក់​បំពាន​នៅតែ​ដំណើរការ​អាជីវកម្មរ​ក​ស៊ី​បន្ត គឺ​ប្រឈម​នឹង​ការបិទជា​រៀងរហូត​តែម្តង​។ បន្ថែម​លើ​នេះ អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ ក៏មាន​ណែនាំ​និង​ដាក់​ផែនការ​ដល់​អាជ្ញាធរ​កងកម្លាំង​ជំនាញ​នៅតាម​មូលដ្ឋាន​ភូមិ​សង្កាត់​តាមដាន​ឱ្យបាន​ម៉ឹងម៉ាត់​បំផុត និង​បំផុស​ការណែនាំ​អប់រំ លុះត្រា​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​បាន​ធូរស្រាល​ជា​ស្ថាពរ​។​

​ដោយឡែក​ពលរដ្ឋ​រស់​នៅតាម​សហគមន៍​ត្រូវបាន​លោក​សុ​វណ្ណដា​អំពាវនាវ​ថែរក្សា​សុខភាព​តាមរយៈ​ការធ្វើ​អនាម័យ​ដៃជើង ពិសារ​អាហារ​ដែល​ឆ្អិន​ល្អ កាត់បន្ថយ​ជុំ​ជួប​ហ្វូងមនុស្ស​ដែល​គ្នាច្រើន ពិសេស​រាយការណ៍​ព័ត៌មាន​ឱ្យ​ច្បាស់​កាន់​អាជ្ញាធរ ករណី​សង្ស័យថា មាន​មនុស្ស​ផ្ទុក​ជំងឺ​កូ​វីដ​។​

​បើតាម​លោក ឈេ​ង សុវណ្ណ​ដា យប់​ថ្ងៃទី​១៧ មីនា កន្លងទៅ អាជ្ញាធរ​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ និង​ផ្អាក​អាជីវកម្ម​ក្លិប​កម្សាន្ត​និង​KTV​បាន​ចំនួន​២៣​ទីតាំង​ដោយ​នៅត្រង់ចំណុច​សព​យុទ្ធជន​មាន​ច្រើនជាង​។​គួរ​ជម្រាប​ថា​កម្រិត​នៃ​ការធ្វើ​ចរាចរណ៍​ទៅមក​តាម​ដងផ្លូវ​និង​ទីផ្សារ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ខេមរភូមិន្ទ​២​ថ្ងៃ​មកនេះ មាន​ស្ថានភាព​ថយចុះ​បន្តិច ព្រោះតែ​ការព្រួយបារម្ភ​ពី​ជំងឺ​កូ​វីដ​-១៩៕S/​