​អាជ្ញាធរ​ក្រុង​បញ្ជា​ឱ្យដាំ​កូនឈើ​ជួស​ដែល​ងាប់​នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ

585
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​២៧​ខែឧសភា ឆ្នាំ​២០១៩ ក្រោយពី​មានការ​ណែនាំ​ពី​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​លោក​គាំ​សីហា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ចុះ​ដាំ​កូនឈើ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​ខណ្ឌមានជ័យ​។​

​លោក គាំ សីហា ប្រធាន​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​កូនឈើ​ដែល​ដាំ​នៅពេលនេះ គឺ​យើង​ដាំ​ជួស​កូនឈើ​ដែល​បាន​ងាប់​ដែល​រដ្ឋបាល​រាជធានី​បាន​ដាំ​កន្លងមក​។​លោក​បន្តថា​កូនឈើ​ដែល​ដាំ​ជួស​នេះ មាន​ចំនួន ២៨​ដើម ជា​ប្រភេទ​ឈើ​ធ្នុង ។

​លោក​បាន​បញ្ជាក់ទៀតថា​កន្លងមក​កូនឈើ​ប្រភេទ​ធ្ន​ង​នេះ​រដ្ឋបាល​រាជធានី​បាន​ដាំ​អម​សងខាង​ផ្លូវ​៦០​ម៉ែត្រ​នេះ​ប្រមាណ​ជិត​៣០០​ដើម​។​ប៉ុន្តែ​មាន​ខ្លះ​ត្រូវ​ងាប់​ទើប​អភិបាល​រាជធានី​ភ្នំពេញ​ណែនាំ​មក​រដ្ឋបាល​ព្រៃឈើ ដាំ​ជួស​ឡើងវិញ នូវ​កូនឈើ​ដែល​បាន​ងាប់​នេះ ៕S/​