​អាជ្ញាធរ​ខណ្ឌមានជ័យ​ចុះ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​លក់​មាន់​ដែល​បង្ករ​ផលប៉ះពាល់​

717
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ដោយមាន​ការណែនាំ​ម្តង​រួចមកហើយ​តែ​ម្ចាស់​អាជីវកម្ម​មិនបាន​ធ្វើ​ដូច​កិច្ចសន្យា​ទើប​នៅ​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ បាន​ដឹកនាំ​ក្រុម​ជំនាញ​ការិយាល័យ និង​មន្ត្រី​ជំនាញ​អង្គភាព​ពាក់ព័ន្ធ ចុះ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​លក់​មាន់ ដែល​បាន​បង្ករ​ផលប៉ះពាល់​សុខ ភាព​ដល់​អ្នករស់នៅ​ជិតខាង​ក្នុង​សង្កាត់​បឹងទំពន់​ទី​១ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ តុលា ឆ្នាំ ២០១៨ ។​

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ បាន​ចុះ​បញ្ឈប់​អាជីវកម្ម​លក់​មាន់ របស់ លោក ឡុង សុវណ្ណ​រិ​ទ្ធិ និង លោកស្រី ប្រាក់ ស្រីមុំ ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវ​លេខ ២៩BT ភូមិ​ចំរើន​ផល​៣ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ដោយបាន​បញ្ជាក់ថា បង្ករ​ផលប៉ះពាល់ ដល់​អ្នករស់នៅ​ជិតខាង ។

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ក៍​បានធ្វើ​ការណែនាំ ម្ចាស់​អាជីវកម្ម​លក់​មាន់ ដូចខាងក្រោម​: ដោយ​ទីតាំង​អាជីវកម្ម​លក់​មាន់​នេះ បង្ករ​ផលប៉ះពាល់​បរិស្ថាន​ខ្លាំង ដូចជា គ្មាន​អនាម័យ គ្មាន​បច្ចេកទេស មាន​ក្លិនស្អុយ នឹង ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង ៕S/​

​អាជ្ញាធរ​ខណ្ឌមានជ័យ​ចុះ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​លក់​មាន់​ដែល​បង្ករ​ផលប៉ះពាល់​