​អាជ្ញាធរ​ខណ្ឌមានជ័យ​ចុះបើ​កលុយ​ឱ្យ​កម្មករ​កម្ម​ការ​នី​រោងចក្រ​ជុង​ហ្វៃ​ដែល​ថៅកែ​រត់ចោល​

899
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្មករ​កម្ម​កា​រ​នី រោងចក្រ​ជុង​ហ្វៃ​ដែល​ថៅកែ​រត់ចោល​ក្នុង​សង្កាត់ ចាក់ អង្រែ​ក្រោម ខណ្ឌមានជ័យ ចំនួន ២១៨​នាក់ បាន​សំដែង​ការរីករាយ និង រំភើប​ក្រៃលែង ដែល បានទទួល​ថវិកា បុរេប្រទាន ពី​រាជរដ្ឋាភិបាល​កម្ពុជា ។​

​កាលពី​វេលា​ម៉ោង ៨​ព្រឹក​ថ្ងៃទី​៩ ខែ មេសា ឆ្នាំ​២០១៨ លោក ប្រាក់ ចាន់​ធឿន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម តាម​មុខសញ្ញា​និង​ជា​អគ្គលេខាធិការ​ក្រសួង​ការងារ​និង​លោក​ឌី​រ័ត្ន​ខេ​ម​រុណ​អភិបាលរង​ខណ្ឌមានជ័យ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ដោះស្រាយ​កូដកម្ម បាតុកម្ម តាម​មុខសញ្ញា ប្រចាំ​ខណ្ឌមានជ័យ បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ក្នុង​ពិធី​ជួប​សំណេះសំណាល និង បើកប្រាក់​បុរេប្រទាន របស់ រាជរដ្ឋាភិបាល ជូន​បងប្អូន កម្មករ កម្ម​ការ​នី រោងចក្រ ជុង​ហ្វៃ​ដែល មាន​ទីតាំង​ស្ថិតនៅ​សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ពួកគាត់​ជា​កម្មករ កម្ម​ការ​នី​ត្រូវ​ថៅកែ​រោងចក្រ​រត់ចោល​មុន បើកប្រាក់​ខែ​ជូន​ពួកគាត់​តាំងពី​ឆ្នាំ​២០១៦ មកម្ល៉េះ ហើយ កម្មករ កម្ម​ការ​នី ដែល​ទទួលបាន​ប្រាក់ បុរេប្រទាន ពី រាជរដ្ឋាភិបាល ចំនួន ២១៨ នាក់​។ ក្នុង កម្មករ កម្ម​ការ​នី ម្នាក់ៗ​ទទួលបាន ពី ១.៣០០​ដុល្លារ ដល់ ១.៦០០ ដុល្លារ សរុប ២១៨ នាក់ ដែល បានទទួល​ថវិកា​បុរេប្រទាន​ពី​រាជរដ្ឋាភិបាល​សរុប ៣០៣.១៩៦ ដុល្លារ ។​

​ក្នុង​សមាសភាព​ចូលរួម​មាន មន្ត្រី​តំណាង​ក្រសួង​ការងារ ។ លោក សាយ វុ​ទ្ធា ប្រធានការិយាល័យ​ការងារ​ខណ្ឌមានជ័យ លោក ជា សុ​ខៃ ចៅសង្កាត់​ចាក់អង្រែ​ក្រោម ។ នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម តំណាង អធិការ​ខណ្ឌមានជ័យ​តំណាង អាវុធហត្ថ​ខណ្ឌមានជ័យ​។ កម្មករ កម្ម​ការ​នី សរុប ២១៨​នាក់ ៕S/

​អាជ្ញាធរ​ខណ្ឌមានជ័យ​ចុះបើ​កលុយ​ឱ្យ​កម្មករ​កម្ម​ការ​នី​រោងចក្រ​ជុង​ហ្វៃ​ដែល​ថៅកែ​រត់ចោល​