​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ចុះ​បិទ​ទីតាំង​ទទួល​បញ្ចាំ​យីហោ​”​ហ្វ្រេ​ន​២៣”

792
ចែករម្លែក

(​ភ្នំពេញ​)៖​បន្ទាប់ពី​រកឃើញ​ម៉ូតូ​៧​គ្រឿង​អត់​មាន​ឯកសារ​ដោយមាន​ការឯកភាព​ពី​លោក​ជា​ពិសី​អភិបាលខណ្ឌ​ឫស្សីកែវ​ព្រះរាជអាជ្ញារង​ស៊ិន​វីរ​:​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​បិទ​ទីតាំង​ទទួល​បញ្ចាំ​មួយកន្លែង​យីហោ​”​ហ្វ្រេ​ន​២៣”​ដោយ​សង្ស័យ​អត់​មាន​លិខិតអនុញ្ញាត​។​ខណៈនោះ​លោក​ប្រាជ្ញ​សីហា​អភិបាលរងខណ្ឌ​លោក​ប្រាជ្ញ​សីហា​បានប្រកាស​បិទ​ទីតាំង​បើក​សេវា​ទទួល​បញ្ចាំ​មួយកន្លែង​នោះ​ជា​បណ្ដោះអាសន្ន​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ប្រតិបត្តិការ​ត្រួតពិនិត្យរ​បស់​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ចម្រុះ​ខណ្ឌឫស្សីកែវ​ទៅលើ​ទីតាំង​ហាង​បើកទទួល​បញ្ចាំ​រហូត​ឈានដល់​ការបិទ​អាជីវកម្ម​មួយ​នេះ​បាន​ធ្វើឡើង​នៅត្រង់ចំណុច​ផ្ទះ​លេខ​៦១២AEo​យីហោ​”​ហ្វ្រេ​ន​២៣”​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ ។​

​លោក​ប្រាជ្ញ សីហា អភិបាលរងខណ្ឌ​ឫស្សីកែវ បាន​ឲ្យ​ដឹងថា​ការ​អនុវត្តតាម​បទបញ្ជា​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​ដាក់​ផែនការ​តាម​បណ្ដា​ខណ្ឌ​ទាំង​១២​ក្នុង​ការចុះ​ឆែកឆេរ​និង​ត្រួតពិនិត្យ​តាម​ឃ្លាំង​ហាង​បញ្ចាំ​ម៉ូតូ​និង​រថយន្ត​នៅតាម​មូលដ្ឋាន​របស់ខ្លួន​និង​ចូលរួមចំណែក​លុបបំបាត់ និង​កាត់បន្ថយ​បទល្មើស​ផ្សេងៗ​។​

​លោក​អភិបាលរងខណ្ឌ​ឫស្សីកែវ​បានបញ្ជាក់​ទៀតថា ជាក់ស្ដែង កម្លាំង​គណៈបញ្ជាការ​ឯកភាព​ចម្រុះ ខណ្ឌឫស្សីកែវ បាន​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទៅលើ​ហាង​បើក​សេវា​ទទួល​បញ្ចាំ​យីហោ​”​ហ្វ្រេ​ន​២៣”​ដោយមាន​ម្ចាស់​ឈ្មោះ សុង ឃួន សង្ស័យ​អត់​មាន​លិខិតអនុញ្ញាត ។​ក្នុង​នោះបាន​រកឃើញ​មាន​លិខិតអនុញ្ញាត​លេខ ១៨២១/១៧ លអ​.​អ ចុះ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ​។ ប៉ុន្តែ​ខុស​ទីតាំង​អាជីវកម្ម និង​បានទទួល​បញ្ចាំ​ម៉ូតូ​ចំនួន​១០​គ្រឿង​។

ក្នុងនោះ​មាន​ឯកសារ​ត្រឹម​ត្រូវតែ​៣​គ្រឿង​ប៉ុណ្ណោះ និង​ម៉ូតូ​៧​គ្រឿង​ទៀត អត់​មាន​ឯកសារ​ពាក់ព័ន្ធ​ឡើយ ទើប​សម្រេច​ដកហូតយក​មក​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយប៉ាក ដើម្បី​រងចាំ​ឲ្យ​ម្ចាស់​ទីតាំង​ស្រាវជ្រាវ​រក​ឯកសារ​ម​ក​ផ្ទៀងផ្ទាត់​ម៉ូតូ​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រគល់ជូន​វិញ​។

ក្រោយមក​បានប្រកាស​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​សិន ចាប់ពីពេលនេះ​តទៅ បើ​ក្នុងករណី​ម្ចាស់​ទីតាំង​មិន​អនុវត្តតាម​ការណែនាំ​នោះទេ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ នឹង​ចាត់វិធានការ​បិទ​អាជីវកម្ម​ជា​ស្ថាពរ​តែម្ដង រួម​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​៕S/​ដោយ​៖​ហូ​សាន់​

​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ចុះ​បិទ​ទីតាំង​ទទួល​បញ្ចាំ​យីហោ​”​ហ្វ្រេ​ន​២៣”(រូប៖វ៉ែសាយ)