​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​នឹង​ប្រើ​ធម៌​ក្តៅ​ប្រសិនបើ​ម្ចាស់​ល្បែងស៊ីសង​ខុសច្បាប់​មិន​បញ្ឈប់​

942
ចែករម្លែក

(​ភ្នំពេញ​)៖​ដើម្បី​ភាពសុខដុមរមនា​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ស្នើ​ដល់​ម្ចាស់​ទីតាំង​ហ្គេម​បាញ់​ត្រី​ណេ​ត​២៤​ម៉ោង​បង្កប់​ការ​ភ្នាល់​តាម​អន​ឡាញ​បញ្ឈប់​ជាបន្ទាន់​បើ​មិន​បញ្ឈប់​ទេ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ។​

ការព្រមាន​ធ្ងន់ៗ​បែបនេះ​របស់លោក​អភិបាល ធ្វើឡើង ក្នុង ជំនួប​រវាង​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ និង​ម្ចាស់​ទីតាំង​សេវា​កម្សាន្ត​អន​ឡាញ​ណេ​ត​២៤​ម៉ោង និង​ម្ចាស់​ទីតាំង​ហ្គេម​បាញ់​ត្រី នៅ​រសៀល​ថ្ងៃទី​៣១ ខែកក្កដា​នៅ​សាលប្រជុំ​ខណ្ឌ​ច្បារអំពៅ​ដោយមាន​ការចូលរួម​ពី​ចៅសង្កាត់​និង​មេ​ប៉ុស្តិ៍​ទាំង​៨​ផងដែរ ។​

​លោក​អភិបាលខណ្ឌ ថ្លែងថា សូម​ឲ្យ​ចូលរួម​ទាំងអស់គ្នា សូម​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​បញ្ឈប់​ជាបន្ទាន់ នូវ​ល្បែងស៊ីសង​និង​ហ្គេម​ខុសច្បាប់​គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារអំពៅ ។​មជ្ឈដ្ឋាន​មួយចំនួន សម្តែង​ក្តី​រីករាយ ប្រសិនបើ​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ថ្មី អាច​លុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន​ខណ្ឌ​មួយ​នេះ បាន​ដូច​ការព្រមាន​នេះ​មែន ៕S/​ដោយ​៖​ស​រិ​ទ្ធ​

​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​នឹង​ប្រើ​ធម៌​ក្តៅ​ប្រសិនបើ​ម្ចាស់​ល្បែងស៊ីសង​ខុសច្បាប់​មិន​បញ្ឈប់​