​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ចុះ​បិទ​ភោជនីយដ្ឋាន​មាស​៩៩​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​

352

(​ភ្នំពេញ​)៖​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​បាន​ចុះ​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន​មាស​៩៩​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​អ្នកជិតខាង​ថា​ភោជនីយដ្ឋាន​មួយ​នេះ​បើក​បៀរ​ហ្គា​ឌែ​ន​ខុសច្បាប់​ដោយមាន​សម្លេង​រំពង​ទាំងថ្ងៃទាំងយប់ រំខាន​ដល់​អ្នកជិតខាង ដោយបាន​បន្ថែម​នូវ​បៀរហ្គាឌិន​ខុសពី​អាជ្ញាប័ណ្ណ​របស់​ក្រសួងទេសចរណ៍​អនុញ្ញាត​ឲ្យ​។​បើ​ទោះ​រដ្ឋបាល​ខណ្ឌ​មាន​សេចក្តីជូនដំណឹង​ជាច្រើន​ឬ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​ចុះ​ណែនាំ​ក៏​ម្ចាស់ ភោជនីយដ្ឋាន​មាស​៩៩​នេះ​មិន​អនុវត្តតាម​ដែរ ។​

ការចុះ​ណែនាំ​និង​បិទ​បណ្តោះអាសន្ន​នូវ​ទីតាំង​ភោជនីយដ្ឋាន​មាស​៩៩​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៧ ស្ថិតនៅ​ផ្លូវ​ទន្លេមេគង្គ ក្រុមទី​៥​ភូមិ​គៀន​ឃ្លាំង​សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ ដែលមាន​ការចូលរួម​ពី​សំណាក់​លោក កៅ​សា​រ៉ាវុធ នាយក​រដ្ឋបាល​ខណ្ឌ និង​មន្ត្រី​ពាក់​ព​ន្ធ័​ជាច្រើន​នាក់ ដើម្បីឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​មួយ​នេះ​ទៅសុំ​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​និង​ធ្វើការ​កែតម្រូវ​តាម​លក្ខណៈ​អាជីវកម្ម​ស្របតាម​អាជ្ញា​បណ្ណ​ដែល​ក​អនុញ្ញាត​ជូន​ទើប​អនុញ្ញាត​មុននឹង​បើក​សារជាថ្មី ៕S​ដោយ​ម៉េង​សែ​

អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ចុះ​បិទ​ភោជនីយដ្ឋាន​មាស​៩៩