​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ចុះ​ហាមឃាត់​ការ​រដ្ឋា​ន​សង់​សំណង់​ខុសច្បាប់​មួយកន្លែង​

1051
ចែករម្លែក

​(​ភ្នំពេញ​) ៖ ក្រុមការងារ​សំណង់​របស់​ខណ្ឌ​ជ្រោយចង្វារ​បាន​ចុះ​ធ្វើការ​ពិនិត្យ និង​ហាមឃាត់​ករណី​ជួសជុល និង​សាងសង់​សំណង់​រឹងមាំ (​ជា​ករណី​២​ផ្សេងគ្នា​ប៉ុន្តែ​ផ្ទះ​នៅក្បែរ​គ្នា​)​ដែល​ជួសជុល និង​សាងសង់​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ ជាពិសេស គឺ សាងសង់​រំលោភ​ចូល​ដី​ចំណីផ្លូវ និង​សាងសង់​ខុសពី​ប្លង់​ស្ថាបត្យកម្ម​របស់​បុរី​ធ្វើឱ្យប៉ះពាល់​ដល់​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ និង​ប៉ះពាល់​ដល់​សោភ័ណ​ទីក្រុង​។​

ការចុះ​ហាមឃាត់​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៧ នៅ​ចំណុច​បុរី​រី​វ័រ​ថោ​ន​(​ច្រកចូល​បុរី​)​ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

​អាជ្ញាធរ​ខណ្ឌ​បានឱ្យដឹងថា​ករណីនេះ​ដោយសារ​ម្ចាស់ផ្ទះ​ខាងលើ​សាងសង់​មិនបាន​សុំច្បាប់​ត្រឹមត្រូវ​អាជ្ញាធរ​ក៏​ធ្លាប់បាន​ជូនដំណឹង​និង​ហាមឃាត់​ដល់​ពួកគាត់​ផងដែរ​តែ​ពួកគាត់​មិន​ស្តាប់​ការណែនាំ​ដូច្នេះ​អាជ្ញាធរ​ក៏បាន​ចុះ​ផ្អាក​ការសាងសង់​តែម្តង​ហើយ​បាន​ណែនាំ​ឱ្យ​សុំច្បាប់​ឱ្យបាន​ត្រឹមត្រូវ តែបើ​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ទេ​លើក​យើង​នឹង​រឹបអូស​យក​សំភា​រះ​ឬ​ឧបករណ៍​មិន​ខាន​៕S/​ដោយ​ម៉េង​សែ

​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ចុះ​ហាមឃាត់​ការ​រដ្ឋា​ន​សង់​សំណង់​ខុសច្បាប់​មួយកន្លែង​