​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​ពិនិត្យ​គម្រោង​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ឡើងវិញ​

744
ចែករម្លែក

​ដោយៈ​យក្ស​ធំ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៨​លោក​ម៉ូ​វ​ម៉ានិត​អភិបាលខណ្ឌ​សែន​សុខ​បាន​ចុះ​ពិនិត្យ​និង​សឹ​ក្សាគ​ម្រោ​ង​ក្នុង​ការរៀបចំ​ដាក់​ប្រព័ន្ធ​លូ​ឡើងវិញ​ដែលមាន​ប្រវែង​៣៦០​ម៉ែត្រ​ក្នុង​សង្កាត់​ទឹកថ្លា​។

បន្ទាប់ពី​ពិនិត្យឃើញ​ប្រព័ន្ធ​លូបង្ហូរទឹក​ចាស់​ទ្រុដ​ទ្រោម​បណ្តាលឱ្យ​ស្ទះ​ទឹក​ហូរ​ពុំទាន់​និង​មាន​សំណើ​របស់​បងប្អូន​ប្រជាពលរដ្ឋ​លោក​ម៉ូ​វ​ម៉ានិត​អភិបាលខណ្ឌ​សែន​សុខ​បាន​ចុះ​ពិនិត្យ​ភ្លាមៗ​។​ទីតាំង​គម្រោង​ដាក់លូ​នោះ​នៅ​បណ្តោយ​ផ្លូវលំ​មួយ​ខ្សែ​ចំណុច​ខាងត្បូង​ស្ថា​នី​យ៌​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ស្ថិតនៅ​ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

​ក្រោយពី​ចុះ​ពិនិត្យ​ជាក់ស្ដែង​លោក​ម៉ូ​វ​ម៉ានិត​អភិបាលខណ្ឌ​សែន​សុខ​នឹង​បន្ត​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​សឹ​ក្សាគ​ម្រោ​ង​បន្ថែម​ក្នុងការ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ឡើងវិញ​ដែលមាន​ប្រវែង​៣៦០​ម៉ែត្រ​ទំហំ​មុខកាត់​០,៨០​ម៉ែត្រ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ដំណើរ​ការបើក​ការដ្ឋាន​ដើម្បី​ជួយ​សម្រួល​រំដោះ​ទឹក​ឱ្យ​ហូរ​បាន​ឆាប់​ទាន់ពេលវេលា​កុំឱ្យ​មាន​ស្ទះ​លិចលង់​លំនៅស្ថាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​បន្តទៀត ៕S/​

​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​ពិនិត្យ​គម្រោង​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ឡើងវិញ​