​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​ពិនិត្យ​និង​បិទ​ទីតាំង​អ៊ិន​ធើ​ណែ​ត​ពី​កន្លែង​ដែល​បង្កប់​ល្បែងស៊ីសង​

397

(​ភ្នំពេញ​)៖​គណៈបញ្ជាកា​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ដឹកនាំ​កម្លាំងចំរុះ​ចុះ​ពិនិត្យ​និង​បិទ​ទីតាំង​អ៊ី​ន​ធើ​ណែ​ត​ពីរ​កន្លែង​ដែល​បង្កប់​ល្បែងស៊ីសង​ល្មើសច្បាប់​ដែលមាន​ទីតាំង​ពីរ​កន្លែង​នៅ​សង្កាត់​ឬ​ស្សី​កែវ​និង​សង្កាត់​ច្រាំង​ចំរេះ​២​នៅជាប់​ផ្ក្លូ​វ​ជាតិ​លេខ​៥​ទឹកដី​ខណ្ឌ​ឬ​ស្សី​កែវ​។​
​ប្រតិបត្តិ​ការចុះ​ពិ​ន្យិ​និង​បិទ​ទី​ទាំង​ខាងលើនេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១០​ខែសីហា ឆ្នាំ​២០១៧​។​

​ប្រភព​បាន​ឲ្យ​ដឹងថា​ទីតាំង​ទី​១​ម្ចាស់​ឈ្មោះ​ខេន​រតនា​ផ្ទះ​លេខ​NEI2291​ផ្លូវជាតិ​លេខ​៥​ភូមិក​សង្កាត់​ច្រាំង​ចំរេះ​២​ខណ្ឌ​ឬ​ស្សី​កែវ​មាន​ទូរ​១៣​គ្រឿង​ព្យូ​ទ័​រ​ចំនួន​១៣​គ្រឿង​។​ទីតាំង​ទី​២​មាន​យី​២៨៨​ម្ចាស់​ឈ្មោះ​ទូច​វាសនា​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ស្នាក់នៅ​ទីតាំង​ផ្ទះ​លេខ​១០១២​ផ្លូវជាតិ​លេខ​៥​ភូមិ​មិត្តភាព​សង្កាត់​ឬ​ស្សី​កែវ មាន​កុំព្យូទ័រ​ចំនួន​១២​គ្រឿង​។

​នៅក្នុង​ការចុះពិនិត្យ​និង​បិទ​ទីតាំង​ទាំង​២​កន្លែង​ខាងលើនេះ ដឹកនាំ​ដោយ លោក​ប្រាជ្ញ​សីហា​អភិបាលរងខណ្ឌ​ឬ​ស្សី​កែវ​ដឹកនាំ គ​ណះ​បញ្ជាកា​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​ពិនិត្យ​និង​បិទ ទីតាំង​សេវាកម្ម​កម្សាន្ត​អិ​ុ​ន​ធើ​ណែ​ត​យីហោ​២៨៨NEI​របស់លោក​ទូច​វាសនា​និង​និង​ឈ្មោះ​ខេន​រតនា​ផ្ទះ​លេខ​NEI 2291​សង្កាត់​ច្រាំង​ចំរេះ​២៕S/​ដោយ​ម៉េង​សែ​ ​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)