​អាជ្ញាធរ​ចុះជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​លេច​ផ្ទះ​ចំនួន​ជាង​១០០​គ្រួសារ​នៅ​ស្រុក​ស្នួល​

1532
ចែករម្លែក
​អាជ្ញាធរ​ចុះជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​លេច​ផ្ទះ​ចំនួន​ជាង​១០០​គ្រួសារ​នៅ​ស្រុក​ស្នួល

(​ក្រចេះ​)៖​កម្លាំង​អាជ្ញាធរ​ស្រុក​ស្នួល​ដឹកនាំ​ដោយ​លោក គង់ គឹម​នី​អភិបាលស្រុក​ស្នួល​ចុះជួយ​សង្គ្រោះ​ប្រជា ពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​ទឹកជំនន់​ជន់​លេច​ផ្ទះ ចំនួន​ជាង​១០០​គ្រួសារ ស្ថិត​ក្នុងភូមិ​ក្រញូង​សែន​ជ័យ​ខាងជើង ឃុំ ក្រញូង​សែន​ជ័យ ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៧​។​

​លោក គង់ គឹម​នី​អភិបាលស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា​ប្រជា​ល​រដ្ឋ​ដែល​លេចលង់​ផ្ទះ​ដោយសារ​ទឹកជំនន់​មាន ចំនួន​១០៧​ខ្នង និង​មាន​ផលប៉ះពាល់​ដំណាំ​រួមមាន​ស្រូវ​,​ដំឡូង​,​ស្វាយចន្ទី​,​និង​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ​ទៀត​ប្រហែល​ជិត​១០០​ហិ​l​តា​។​លោក​បាន​បន្តថាៈ​កម្លាំង​របស់លោក បាន​ជំលៀស ប្រជាពលរដ្ឋ​ដល់ទី​ទួល​មាន​សុវត្ថិភាព អស់ហើយ​។​

​លោក​ហេងរ​ត្ន័​ម៉ូ​លីដា​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តក្រចេះ​បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៧​ថា​កម្ពស់​ទឹកទន្លេ​មេគង្គ ឡើងដល់​២០;៥៥​ម៉ែត្រ​។​ចំណុច​ប្រកាសអាសន្ន​កម្ពស់​ទឹក​ចាប់ពី​២២​ទៅ​២៣​ម៉ែត្រ ហើយ​ស្រុក​ជាប់មាត់​ទន្លេ​ប្រឈម​និង​លេចលង់​មានស្រុក​សំបូរ​, ស្រុក​ចិត្រ​បុរី​, ស្រុក​ព្រែក​ប្រសព្វ​, ស្រុក​ឆ្លូង​, និង​ក្រុង​ក្រចេះ​។​
​លោក ប្រធាន​មន្ទីរ​បន្ដថា ស្ថានភាព​ទឹក​និង​អាច​ឡើងដល់​កំពស់​២២​ម៉ែត្រ​ហើយ​កម្រិត​ចំណុច​ប្រកាស់អាសន្ន​២២​ទៅ​២៣​ម៉ែត្រ ហើយ​ទឹក​និង​ឡើងដល់​កំពស់ ២២​មែត្រ​នៅ​ថ្ងៃទី​៣០​ខែកក្កដា​ខាងមុខនេះ​៕S/​ដោយ​៖​សេង​ឃួន​