​អាជ្ញាធរ​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ស្រុក​ពួក

105
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​សមត្ថកិច្ច​ចម្រុះ​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​សៀមរាប​ផ្នែក​រដ្ឋបាល​ជលផល​ក្រឡាញ់​សង្កាត់រដ្ឋបាល​ជលផល​ស្រីស្នំ​និង​សហគមន៍​នេសាទ​កែវ​ពណ៌​។​បាន​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ជលផល​ដោយ​ចាប់ពី​ចំណុច​អូរ​ប្រតប់​ដល់​មាត់ពាម​ស្ទឹង​កំបុត​នៅក្នុង​ភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌ ស្រុក​ពួក​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៩​។​

​លោក​ស៊ីន​ចាន់ថុល​អភិបាល​ស្ដីទី​នៃ​គណ​:​អភិបាលស្រុក​ពួក​.​បាន​និយាយថា​ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ទៀសី​ហា​អភិបាល​ខេត្តសៀមរាប​ក្រុមការងារ​ចម្រុះ​បាន​ចុះបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ ដើម្បី​ការពារ​មច្ឆជាតិ​ក្នុង​រដូវ​បិទ​នេសាទ​នេះ​។​

​លោក​បាន​បន្តថា​ជាមួយគ្នានេះ​ក្រុម​កសរ​ងារ​បាន​បង្ក្រាប​និង​ដកហូត​ឧបករណ៍​មួយចំនួន​ដូចជា​ក្បាល​ប​ចំនួន​៥​គ្រឿង​,​របាំង​សាច់​អួន​ប្រវែង​៤០០​ម៉ែត្រ​,​ចំរឹង​ចំនួន​៥០០​ដើម​។​លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ប្រជា​នេសាទ​ទាំងអស់​សូមកុំ​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​និង​កុំ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​៕S/

​រូបភាព​: គណៈបញ្ជាការ​ឯកភាព​ស្រុក​ពួក ចុះបង្ក្រាប​បទ​ល្មេ​ី​ស​នេសាទ ក្នុង​ឃុំ​កែវ​ព​ណ៏ ស្រុក​ពួក ៕ គូលែន​