​អាជ្ញាធរ​ចុះបង្ក្រាប​បទល្មើស​ជលផល​នៅ​ស្រុក​ពួក​

186
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​អាជ្ញាធរ​ស្រុក​ពួក​សហការ​ជាមួយ​នគរបាល​រដ្ឋបាល​,​ផ្នែក​រដ្ឋបាល​ជលផល​ក្រឡាញ់​និង​សហគមន៍​នេសាទ​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល​ចាប់ពី​ចំណុច​អូរ​ប្រតប់​ដល់​មាត់ពាម​ស្ទឹង​កំបុត​នៅក្នុង​ភូមិ​ពាម​តា​អួរ​ឃុំ​កែវ​ពណ៌​ស្រុក​ពួក​ខេត្តសៀមរាប​។​

​ក្នុងនោះ​រួម​នឹង​បំផ្លាញ​ឧបករណ៍​ល្មើសច្បាប់​ចោល​នៅនឹងកន្លែង​និង​បាន​លែង​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ​វិញ​។​ការបង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅក្នុង​ភូមិសាស្ត្រ​អូរ​ប្រតប់​ដល់​មាត់ពាម​ស្ទឹង​កំបុត ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​៩​ខែសីហា​ឆ្នាំ​២០១៩​។​

​លោក​ស៊ីន​ចាន់ថុល​អភិបាល​ស្ដីទី​ស្រុក​ពួក​បាន​បញ្ជាក់ថា​គណ​:​បញ្ជាការ​ឯកភាព​ស្រុក​ពួក​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​បាន​បំផ្លាញ​វត្ថុតាង​ចោល​នៅនឹងកន្លែង​នឹង​បាន​លែង​ត្រី​ចម្រុះ​ចំនួន​១០​គីឡូក្រាម​ចូល​បឹង​ធម្មជាតិ​វិញ​។​លោក​បាន​បន្តថា វត្ថុតាង​ដែល​រឹបអូស​បានរួម​មាន​ក្បាល​ប​ចំនួន​៧​គ្រឿង របាំង​សាច់​អួន​ប្រវែង​៥០០​ម​,​ចំរឹង​ចំនួន​៦០០​ដើម​៕S/

​រូបភាព​:​គណ​:​បញ្ជាការ​ឯកភាព​ស្រុក​ពួក​បង្ក្រាប​បទល្មើស​ជល​ផល​នៅ​ឃុំ​កែវ​ពណ៌​ស្រុក​ពួក​៕​គូលែន​