​អាជ្ញាធរ​ចុះសួរសុខទុក្ខ​ក្រុមការងារ​ចែក​ដី​សម្បទាន​សង្គមកិច្ច​ជាង​១.០០០​គ្រួសារ​នៅ​ស្រុក​ស្នួល

710
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​ដោយមាន​ការយកចិត្ត​ទុក្ខ​ដាក់​ចំពោះ​ក្រុមការងារ​និង​ប្រជាពលរដ្ឋ​អភិបាលខេត្ត​ក្រចេះ​រួម​ដំណើរ​ដោយ​ស្នងការ​នគរបាល​ខេត្ត​និង​ប្រធាន​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​។​អាជ្ញាធរ​បាន​ចុះសួរសុខទុក្ខ​ក្រុមការងារ​ចម្រុះ​ចុះជួយ​សម្របសម្រួល​បែង​ចែក​ដី​សម្បទាន​សង្គម​កិច្ច​ជូន​អ្នកទទួល​ដី ចំនួន​១.៦៣៨​គ្រួសារ​ចំណុច​ដី​សម្បទាន​សង្គមកិច្ច​ស្ថិតក្នុង​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៩​។

​លោក​អភិបាល​ខេត្តក្រចេះ​បាន​ថ្លែងថា​ដោយមាន​ក្រុមការងារ​ចម្រុះ​ដែល​ចុះមក​ការពារ​សុវត្ថិភាព និង​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច ជូន​មុខ សញ្ញា​អ្នកទទួល​ដី នេះដែរ គឺ​ដឹកនាំ​ដោយ លោក ខណ្ឌ ចំណាន អភិបាលរង​ខេត្តក្រចេះ និង​ជា​ប្រធាន​ក្រុមការងារ​បែងចែក​ដីស​ម្ប​ទាន​សង្គមកិច្ច​ស្រុក​ស្នួល​។

​លោក​បាន​ថ្លែង​ទៀតថា​យើង​ត្រូវតែ​ពន្លត់ភ្លើង​តែម្តងទៅ​កុំ​អង្គុយ​បក់​ភ្លើង​តទៅទៀត​ក្នុងន័យនេះ​លោក​ចង់​បញ្ជាក់ថា​ប្រសិនបើ​មាន​បុគ្គល​ណា​ម្នាក់​ឬ​ក្រុម​ណាមួយ​ចេញមក​រាង​រាំង​ដល់​កិច្ចដំណើរការ​របស់​ក្រុង​ការងារ​បែងចែក​ដីជូ​ន​មុខសញ្ញា​អ្នកទទួល​ដី​ស្របច្បាប់​ត្រូវ​ឃាត់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ជាបន្ទាន់​។

​លោក​ក៏បាន​ជម្រុញ​ដល់​មុខសញ្ញា​អ្នកទទួល​ដី​ទាំងអស់​ត្រូវ​ចូលរួម​ឱ្យ​សកម្ម​ជាមួយ​ក្រុមការងារ​ក្នុង​ការចូល​កាន់កាប់​ប្រើប្រាស់​ធ្វើ​របង​តាំងទី​លំនៅ​ក្នុង​ឡូ​តិ៍​ដី​និង​ត្រៀម​ពូជ​ដំណាំ​សម្រាប់​ដាំ​ឱ្យទាន់​រដូវវស្សា​ខាងមុខ​នេះ​។ ជៀសវាង​ការនាំគ្នា​ធ្វើបាតុកម្ម​នៅ​រាជធានី​ភ្នំពេញ​ហើយ​ក៏បាន​ជម្រុញ​ក្រុមការងារ​ចម្រុះ ដែល​នៅ​ទីនោះ​គឺមាន​ភារៈកិច្ច​បោះជំរុំ​ស្នាក់នៅ​សម្របសម្រួល​គ្រប់គ្រង​និង​ថែរក្សា​សុវត្ថិភាព​ជូន​បងប្អូន​ទាំងអស់ ព្រោះថា​ពួកគាត់​ជា​មុខ សញ្ញា​អ្នកទទួល​ដី​សម្បទាន​សង្គមកិច្ច ស្របច្បាប់​។

​ក្នុងឱកាស​នោះ លោក​អភិបាល​ខេត្តក្រចេះ បាន​ផ្តល់នូវ​គ្រឿងឧបភោគ​បរិភោគ មានដូចជា សាច់គោ ២៥​គីឡូក្រាម ត្រី ចំនួន​២៥​គីឡូ​ក​ក្រាម ទឹក​សុទ្ធ​ចំនួន ២០០​យូរ ព្រមទាំង​ថវិការ ចំនួន ៣​លាន​រៀល ជូន​ក្រុមការងារ​បែក​ចែក​ដី​សម្បទាន​សង្គមកិច្ច ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅ​ទីនោះ​៕S/

​ ​ ​រូបថត​ក្រុមការងារ​បែងចែក​ដីស​ម្ប​ទាន​ជូន​ពលរដ្ឋ​១៦៣៨​គ្រួសារ​។​